រដ្ឋបាលរាជធានីភ្នំពេញ កំពុងធ្វើការជួសជុល ផ្លូវ ជង្ហុកសំបុកមាន់ និងអ៊ុតកៅស៊ូលើផ្លូវកម្ពុជាក្រោម ចាប់ពីស្ពានអាកាស៥មករាដល់ផ្សារធំថ្មី

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បាននឹងកំពុងធ្វើការជួសជុល ជង្ហុកសំបុកមាន់ និងអ៊ុតកៅស៊ូកំណាត់ផ្លូវកម្ពុជាក្រោម ដោយចាប់ពីស្ពានអាកាស៥មករាដល់ផ្សារធំថ្មី ដើម្បីសម្រួលចរាចរជូនប្រជាពលរដ្ឋ ហើយក៏ដើម្បីជាការលើកសោភណ្ឌភាពរាជធានីភ្នំពេញ អោយកាន់តែស្រស់បំព្រម សមជាទីក្រុងដែលជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា ។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានឲ្យដឹងនៅព្រឹក ថ្ងៃទី២៩ មិថុនា ឆ្នាំ២០២២នេះថា ៖ អនុវត្តតាមការណែនាំពី
លោក ឃួង ស្រេង អភិបាល នៃគណៈអភិ បាលរាជធានីភ្នំពេញ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បាននិងកំពុងធ្វើសកម្មភាពជួសជុល ជង្ហុកសំបុកមាន់ និងអ៊ុតកៅស៊ូ លើកំណាត់ផ្លូវកម្ពុជាក្រោម ដោយចាប់ពីស្ពានអាកាស៥មករា ដល់ផ្សារធំថ្មី ដោយ ឆ្លងកាត់ខណ្ឌចំនួន៣ ក្នុងនោះមានខណ្ឌទួលគោក ខណ្ឌ ៧មករានិងខណ្ឌដូន ពេញ ក្រោយពីកំណាត់ផ្លូវនេះ មានការខូចខាតដោយកន្លែង ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី យើងត្រូវធ្វើការជួសជុលនិងអ៊ុតកៅស៊ូឡើងវិញទាំងស្រុងតែម្តង។ ចំពោះការជួស ជុលនិងអ៊ុតកៅស៊ូកំណាត់ផ្លូវមួយខ្សែនេះ លោក សាំ ពិសិដ្ឋ មិនបានបញ្ជាក់ពីការបញ្ចប់ការដ្ឋាននៅពេលណានោះទេ ដោយលោកបញ្ជាក់ថា ពេលនេះជារដូវភ្លៀងធ្លាក់ យើងមិនអាចកំណត់ពេលវេលាបាននោះទេ បើមានភ្លៀងធ្លាក់ជាប់ៗគ្នា ការដ្ឋានគឺ មិនអាចដំណើរការទៅកើតនោះទេ ៕

...

ដោយ៖សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print