លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនអញ្ជើញចូលរួមជាគណ:អធិបតី ក្នុងពិធីផ្សព្វផ្សាយការអប់រំយល់ដឹងអំពីគ្រោះថ្នាក់ដោយសារមីន និងគ្រាប់មិនទាន់ផ្ទុះ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ ២០២២ លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងលោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ អញ្ជើញចូលរួមជាគណ:អធិបតី ក្នុងពិធីផ្សព្វផ្សាយការអប់រំយល់ដឹងអំពីគ្រោះថ្នាក់ដោយសារមីន និងគ្រាប់មិនទាន់ផ្ទុះ និងតំឡេីងផ្ទាំងប៉ាណូ នៅភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ក្នុងពិធីនេះដែ មានការចូលរួមពីអភិបាលស្រុកអូរជ្រៅ កងកម្លាំងប្រដាប់អាវុធទាំងបី មេឃុំអូរបីជាន់ មេប៉ុស្ត ម៉ាពូ ប្រតិបត្តិករ CMAC, HALO Trust សិស្សានុសិស្ស និងប្រជាពលរដ្ឋ។

លោកទេសរដ្ឋមន្ត្រីលី ធុជ បានអោយដឹងថាពិធីនេះក្នុងគោលបំណងឲ្យប្រជាពលរដ្ឋ សិស្សានុសិស្ស​ និងសហគមន៍យល់ដឹងអំពីគ្រោះថ្នាក់ដោយសារមីន និងគ្រាប់មិនទាន់ផ្ទុះ​ ដើម្បីទប់ស្កាត់កុំអោយមានជនរងគ្រោះថ្នាក់ដោយសារគ្រាប់ទាំងនោះបន្តទៀត។ និងលើកផ្ទាំងប៉ាណូ និងសម្ភារអប់រំអំពីគ្រោះថ្នាក់ដោយសារមីន និងគ្រាប់មិនទាន់ផ្ទុះបានទទួលការគាំទ្រថវិកាពីគម្រោង​បោសសម្អាតមីន ដើម្បីលទ្ធផលដំណាក់កាលទី៤ (CFR4) ៕ដោយ៖ចន្ទ លីហ្សា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print