កិច្ចប្រជុំផែនការសកម្មភាពប្រចាំឆ្នាំ២០២២ របស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

ចែករំលែក៖

ភ្នំពេញ : នៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នាព្រឹកថ្ងៃពុធ ១កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានដឹកនាំកិច្ចប្រជុំ ដើម្បីរៀបចំផែនការសកម្មភាពប្រចាំឆ្នាំ២០២២ របស់នាយកដ្ឋាន។

នៅក្នុងកិច្ចប្រជុំនេះ លោក ប្រធាននាយកដ្ឋាន បានធ្វើការណែនាំនិងផ្ដល់យោបល់ ក្នុងការរៀបចំផែនការសកម្មភាពឱ្យសមស្របទៅនឹងផែនការយុទ្ធសាស្ត្ររយៈពេល ៥ឆ្នាំ (២០១៩-២០២៣) របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលត្រូវបានប្រកាសឱ្យអនុវត្តកាលពីឆ្នាំ២០១៩។

ឆ្លៀតក្នុងឱកាសនេះ លោក បានធ្វើការកោតសរសើរពីចំណុចល្អៗដែលមន្ត្រីទាំងអស់បានខិតខំប្រឹងប្រែងអនុវត្តកន្លងមក បើទោះបីជាស្ថិតក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ យ៉ាងណាក៏ដោយ។ ជាមួយគ្នាដែរ លោកក៏បានធ្វើការក្រើនរម្លឹកឱ្យបន្តអនុវត្តផែនការសកម្មភាពឆ្នាំ២០២១ មួយចំនួនដែលនៅសេសសល់ដោយសារស្ថានភាពនៃជំងឺកូវីដ-១៩ ដែលធ្វើឱ្យអាក់ខានការងារមួយចំនួន និងមិនទាន់បានធ្វើរួចរាល់តាមផែនការផងដែរ។

ជាចុងក្រោយ លោក ក៏បានធ្វើការណែនាំថ្នាក់ដឹកនាំនិងមន្ត្រីទាំងអស់ឱ្យមានការទទួលខុសត្រូវក្នុងការអនុវត្តការងារ ដើម្បីបំពេញការងារឱ្យមានភាពល្អប្រសើរ នឹងទទួលបានជោគជ័យ។

កិច្ចប្រជុំនេះប្រព្រឹត្តិទៅនៅបន្ទប់ប្រជុំរបស់នាយកដ្ឋាន ដោយមានការអញ្ជើញចូលរួមពី អនុប្រធាននាយកដ្ឋាន ទទួលបន្ទុកការិយាល័យទាំង៧ នៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print