ក្រសួងសុខាភិបាលណែនាំឲ្យ លោក លោកស្រី អភិបាល​ នៃគណៈអភិបាលរាជធានី-ខេត្ត​ លេីកកម្ពស់ការចាក់វ៉ាក់សាំងកូវីដ-១៩​ ដូសជំរុញ (ដូសទី៣​ ទី៤​ និងទី៥)​

ចែករំលែក៖

ភ្នំពេញ : ក្រសួងសុខាភិបាលណែនាំឲ្យ លោក លោកស្រី អភិបាល​ នៃគណៈអភិបាលរាជធានី-ខេត្ត​ លេីកកម្ពស់ការចាក់វ៉ាក់សាំងកូវីដ-១៩​ ដូសជំរុញ (ដូសទី៣​ ទី៤​ និងទី៥)​ ជូនដល់ប្រជាពលរដ្ឋឲ្យបានគ្រប់ៗគ្នា និងបានឆាប់រហ័ស។

ក្រសួងសុខាភិបាលសូមឲ្យ លោក លោកស្រី អភិបាល នៃគណៈអភិបាលរាជធានី-ខេត្តទាំងអស់ ត្រូវធ្វើការអប់រំ ស្វែងរក និងណែនាំដល់បុគ្គលដែលពុំទាន់បាន ចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ (ដូសទី៣ ទី៤ និងទី៥) ឱ្យចាក់វ៉ាក់សាំង ប្រសិនបើពុំមានកត្តាសុខភាពដែលត្រូវបាន វាយតម្លៃពីគ្រូពេទ្យថាពុំអាចចាក់វ៉ាក់សាំងកូវីដ-១៩ បាន។

ដូចខាងក្រោម៖

សូម លោក លោកស្រី ធ្វើការណែនាំដល់មន្ត្រីមានសមត្ថកិច្ច និងប្រជាជននៅក្នុងមូលដ្ឋាន ប្រសិទ្ធភាពវ៉ាក់សាំងថយចុះតាមពេលវេលា។ អង្គបដិប្រាណដែលបានពីការចាក់វ៉ាក់សាំងកូវីដ-១៩ អាច ថយចុះបន្តិចម្តងៗ បន្ទាប់ពីរយៈពេល ៣ខែ ក្រោយចាក់ ដែលនឹងពុំអាចការពារបុគ្គលនោះពីការឈឺធ្ងន់ ឬស្លាប់ដែលបណ្តាលមកពីជំងឺកូវីដ-១៩។ ភាពស៊ាំថយចុះកាន់តែលឿន ចំពោះមនុស្សចាស់ និងអ្នកដែល មានជំងឺរួមផ្សំច្រើន ក៏ដូចជាអ្នកដែលប្រឈមខ្លាំង និងការប៉ះពាល់វីរុសកូវីដ-១៩

អត្រាគ្របដណ្ដប់នៃវ៉ាក់សាំងដូសទី៣ ទើបបាន ៥៩% នៃប្រជាជនកម្ពុជាសរុបតែប៉ុណ្ណោះ គិតត្រឹមថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២២ វីរុសកូវីដ-១៩ ប្រភេទអូមីក្រុង BA.2 ឆ្លងលឿនជាងវីរុសកូវីដ-១៩ ប្រភេទអូមីក្រុងដើម និងអាចបណ្តាលឱ្យ ស្លាប់ជាងវីរុសកូវីដ-១៩ ប្រភេទដែលតា ផងដែរ ។

អ្នកដំណើរចេញ-ចូលប្រទេសកាន់តែច្រើនឡើងៗ ក៏ជាឱកាសដែលនាំឱ្យមានការចម្លងនូវវីរុសបំប្លែង ខ្លួនថ្មីៗ (ដែលបច្ចុប្បន្ន វីរុសប្រភេទអូមីក្រុង BA.4, BA.5 កំពុងគ្របដណ្តប់ការចម្លងករណីថ្មី នៅ ប្រទេសមួយចំនួន)

– មន្ត្រី និងអាជ្ញាធរមានសមត្ថកិច្ចដែលឈរជើងតាមព្រំដែន (ផ្លូវគោក ទឹក និងអាកាស) ត្រូវប្រកាន់ ខ្ជាប់នូវវិធានការសុខាភិបាលដែលនៅជាធរមានឲ្យបានម៉ត់ចត់ ចំពោះប្រជាជនខ្មែរ និងជនបរទេស ដែលធ្វើដំណើរឆ្លងកាត់តាមព្រំដែន។

ដូច្នេះ ទោះបីជាការរាតត្បាត និងហានិភ័យសុខភាពសាធារណៈ ត្រូវគ្រប់គ្រងបានប្រកបដោយប្រសិទ្ធភាព ក៏ឱកាសនៃការផ្ទុះឆ្លងរាតត្បាតឡើងវិញនៅតែអាចកើតមានជាយថាហេតុ ដែលទាមទារត្រូវបន្តរក្សាការប្រុងប្រយ័ត្ន និងបន្តការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ (ដូសទី៣ ទី៤ និងទី៥) ជូនដល់ប្រជាពលរដ្ឋឱ្យបានគ្រប់ៗគ្នា បាន ឆាប់រហ័ស និងអនុវត្តវិធានការសុខាភិបាល ៣ការពារ និង៣កុំ ដើម្បីបង្ការ និងទប់ស្កាត់ការផ្ទុះឆ្លងរាតត្បាតឡើងវិញ ក្នុងសហគមន៍ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពសាធារណៈ ប្រព័ន្ធសុខាភិបាល និងសកម្មភាពសង្គម-សេដ្ឋកិច្ច ដែលកំពុងដំណើរការពេញលេញក្នុងពេលបច្ចុប្បន្ន។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូម ឯកឧត្តម លោកជំទាវ រៀបចំចាត់ចែងអនុវត្តឲ្យមាន ប្រសិទ្ធភាព និងប្រកបដោយការទទួលខុសត្រូវខ្ពស់៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print