កីឡាការិនី​លេខ​២ Anett Kontaveit ចាញ់ Jule Niemeier ក្នុងព្រឹត្តិការណ៍ Wimbledon

ចែករំលែក៖

កីឡាការិនី Anett Kontaveit របស់អេស្តូនីបានក្លាយជាកីឡាករខ្ពស់បំផុតដែលត្រូវបានធ្លាក់ចេញពីកម្មវិធី Wimbledon រហូតមកដល់ពេលនេះ ខណៈដែលនាងត្រូវបានផ្តួលដោយកីឡាករអាល្លឺម៉ង់ Jule Niemeier ក្នុងសិតជាប់ៗគ្នាកាលពីយប់ថ្ងៃពុធទី២៩ ខែមិថុនា។

កីឡាករលំដាប់លេខ៩៧ពិភពលោក Niemeier បានយកឈ្នះលើកីឡាករលេខ២ក្នុងលទ្ធផល 6-4 6-0 Niemeier វ័យ២២ឆ្នាំបាននិយាយបន្ទាប់ពីឈានដល់ទឹកទី៣ថាអស្ចារ្យណាស់។ ខ្ញុំនិយាយដោយស្មោះត្រង់

Kontaveit វ័យ២៦ឆ្នាំបាននិយាយអំពីការរងទុក្ខពីផលប៉ះពាល់រយៈពេលវែងនៃ Covid-១៩ ហើយបានមកដល់ការប្រកួត SW19 ដោយមិនបានលេងចាប់តាំងពីកម្មវិធី French Open ក្នុងខែឧសភា។

កីឡាការិនី Niemeier បានបន្ថែមថាវាគឺជាការឈ្នះដ៏ធំបំផុតមួយក្នុងអាជីពរបស់ខ្ញុំរហូតមកដល់ពេលនេះ។ ការឈ្នះនៅWimbledon នៅលើទីលានគឺជាអារម្មណ៍ដ៏អស្ចារ្យ។ ខ្ញុំសប្បាយចិត្តដែលខ្ញុំអាចដោះស្រាយស្ថានការណ៍ថ្ងៃនេះ ខ្ញុំចូលចិត្តលេងនៅលើស្មៅ

ទន្ទឹមនឹងនេះកីឡាការិនីលំដាប់ទី៦ Karolina Pliskova បានបញ្ចប់នូវអ្វីដែលនាងបានចាប់ផ្តើមកាលពីយប់ថ្ងៃអង្គារ ដោយយកឈ្នះមិត្តរួមជាតិឆេក Tereza Martincova បន្ទាប់ពីការប្រកួតរបស់ពួកគេឡើងវិញ។

កីឡាការិនីវ័យ៣០ឆ្នាំដែលត្រូវបានផ្តួលដោយជើងខ្លាំង Ashleigh Barty ក្នុងវគ្គផ្តាច់ព្រ័ត្រកាលពីឆ្នាំមុនបានឈ្នះក្នុងលទ្ធផល 7-6 (7-1) 7-5 ក្នុងរយៈពេល១ម៉ោងនិង៤២នាទី (រូបភាព BBC Sport)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print