លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អញ្ជើញជាអធិបតីក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

ចែករំលែក៖

ខេត្ត​កណ្ដាល​៖​ នេះបេី​យោង​តាមប្រភពព័ត៍មានពី​រដ្ឋបាលខេត្ត​កណ្ដាល​ បានឱ្យដឹងថា​ នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ នៅសាលាខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជាអធិបតីក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ ក្រោមប្រធានបទ «ដោះស្រាយបញ្ហាគ្រឿងញៀនក្នុងវិបត្តិសុខភាព និងមនុស្សធម៌»។

នាឱកាសនោះដែរ លោក គង់ សោភ័ណ្ឌ បានប្រកាសតស៊ូយ៉ាងប្ដូរផ្តាច់ ដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើស ដែលមានការពាក់ព័ន្ធនឹងគ្រឿងញៀនឱ្យខាងតែបាន នៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល។

លោកអភិបាលខេត្ត បានបន្តថា មន្ទីរ-អង្គភាពទូទាំងខេត្ត និងគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនក្រុង-ស្រុក ដែលជាសមាជិកគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត ក៏ដូចជាមន្ទីរ និងអង្គភាពពាក់ព័ន្ធ វិស័យសាសនា វិស័យឯកជន សប្បុរសជន អង្គការ សមាគមជាតិ-អន្តរជាតិជាដៃគូ និងអ្នកពាក់ព័ន្ធផ្សេងៗទៀត សូមបន្តយកចិត្តទុកដាក់ចូលរួម និងគាំទ្រឱ្យកាន់តែសកម្មបន្ថែមទៀត លើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីរួមចំណែកបន្តរក្សា ការពារជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជា ការពារសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសង្គមជាតិ។

លោក​អភិបាលខេត្ត​ បន្ថែមថា រដ្ឋបាលខេត្តកណ្តាល បានចូលរួមអនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ឱ្យបានរលូន និងមានប្រសិទ្ធភាពខ្ពស់ ស្របតាមខ្លឹមសារនៃ ប្រធានបទដែល បានលើកឡើងសម្រាប់ឆ្នាំនេះ គឺ «ដោះស្រាយបញ្ហាគ្រឿងញៀនក្នុងវិបត្តិ នៃបញ្ហាសុខភាព និងមនុស្សធម៌»។

ជាមួយគ្នានោះ​ លោកអភិបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋ មាតាបិតា អាណាព្យាបាល សូមចូលរួម និងគាំទ្រដល់ការងារ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ដ៏មានសារៈសំខាន់នេះ ព្រោះមានតែប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន មាតាបិតា អាណាព្យាបាល ដែលយល់ដឹងច្បាស់ពីបញ្ហាដែលបាននិងកំពុងកើតមាននៅក្នុងសហគមន៍ នៅក្នុងមូលដ្ឋាន ក៏ដូចជា នៅក្នុងគ្រួសាររបស់ខ្លួន ហើយការចូលរួមរបស់បងប្អូនអាចជួយឱ្យយើងឆ្លើយតប ឬធ្វើអន្តរាគមន៍ទៅបានរលូន ចំបញ្ហា និងមានប្រសិទ្ធភាពខ្ពស់។

ទន្ទឹមនឹងនេះ គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនក្រុង-ស្រុក ទូទាំងខេត្ត ត្រូវពង្រឹងយន្តការនៅតាមមូលដ្ឋាន ពិសេសភូមិ ឃុំ សង្កាត់ ដែលនៅជិតនៅជាប់ និងធ្វើការជាមួយពួកគាត់រាល់ថ្ងៃ ដោយលើកទឹកចិត្តពួកគាត់ឱ្យចូលរួមអនុវត្ត ពាក្យស្លោក ៣កុំ (កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែង) និង ១រាយការណ៍។

ឆ្លៀតឱកាសនោះ លោកវរសេនីយ៍ឯក គង់ ស៊ីដន ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀននគរបាលខេត្តកណ្ដាល និងជាលេខាធិការរងអចិន្រ្តៃយ៍ នៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកណ្ដាល បានឱ្យដឹងថា គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត បានធ្វើការបង្រ្កាបគ្រឿងញៀនសរុប ៥៤០ករណី ឃាត់ខ្លួនជនសង្ស័យ ៩០៩នាក់ ស្រី ៥៨នាក់ ជនជាតិខ្មែរ ៨៨៩នាក់ ជនជាតិវៀតណាម ១៤នាក់ និងជនជាតិចិន ០៦នាក់ បើប្រៀបធៀបទៅនឹងឆ្នាំ២០២០ ឃើញថា ថយចុះចំនួន ៨៩ករណី ស្មើនឹង១៤%៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print