បណ្តាញព័ត៌មាន Kan របស់អ៊ីស្រាអែល បានផ្សាយនៅថ្ងៃទី ១ខែកក្កដាថា រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Yair Lapid ទើបតែឡើងកាន់តំណែងនាយករដ្ឋមន្ត្រីអីស្រាអែល ជំនួសលោក Naftali Bennet ។ ការឡើងកាន់តំណែងខាងលើក្រោយមួយថ្ងៃដែលរដ្ឋសភាអីស្រាអែលបានបើឆ្នោតរំលាយរដ្ឋសភា បើកផ្លូវសម្រាប់ការបោះឆ្នោតថ្មី។
នៅថ្ងៃទី ៣០ខែមិថុនា លោក Lapid និងលោក Bennet បានប្ររព្ធពិធីផ្ទេរ អំណាចជាលក្ខណៈទ្រង់ទ្រាយតូចតែប៉ុណ្ណោះ ក្នុងការិយាល័យនាយករដ្ឋមន្ត្រី តាមកិច្ចព្រមព្រៀងចែករំលែកអំណាចរបស់គណបក្សកាន់អំណាច ក្រោយការបោះឆ្នោតកាលពីឆ្នាំ ២០២១។
ចាប់ពីថ្ងៃទី ១ខែកក្កដា លោក Yair Lapid បានក្លាយជានាយករដ្ឋមន្ត្រីទី១៤ របស់អ៊ីស្រាអែល ហើយលោកនឹងកាន់អំណាចរហូតដល់ការបោះឆ្នោតថ្មីដែលនឹងរៀបចំឡើងនៅថ្ងៃទី ១ខែវិច្ឆិកាឆ្នាំ២០២២។
លោក Yair Lapid កាន់តំណែងរដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល រយៈពេល១ឆ្នាំកន្លងមក ត្រូវបានជ្រើសរើសឲ្យកាន់តំណែងនាយករដ្ឋមន្ត្រីតាមកិច្ចព្រមព្រៀងចែករំលែកអំណាចរបស់គណបក្សចំនួន ៨ ក្នុងសម្ព័ន្ធមិត្តកាន់អំណាច ។ លោក Yair Lapid ក៏បានកាន់តំណែងជាប្រធានគណបក្ស Yesh Atid៕
រូបថត : Reuters