PSG ទិញបានខ្សែ បម្រើ ប្រយុទ្ធ Vitinha ពីក្លិប Porto ក្នុង តម្លៃ៣៤ លាន ផោន

ចែករំលែក៖

ក្លិបយក្សរបស់បារាំង Paris St-Germain បានចុះហត្ថលេខាលើខ្សែបម្រើ Vitinha ពីក្លិបព័រទុយហ្គាល់ Porto ក្នុងតម្លៃខ្លួន៤០លានអឺរ៉ូ (៣៤លានផោន) លើកិច្ចសន្យារយៈពេល៥ឆ្នាំ។

កីឡាករវ័យ២២ឆ្នាំរូបនេះបានចំណាយពេលយុទ្ធនាការ២០២០២០២១ ដោយខ្ចីជើងនៅក្លិប Wolves ជាកន្លែងដែលគាត់បានបង្ហាញខ្លួនចំនួន២២ដង និងស៊ុតបញ្ចូលទីបាន១គ្រាប់។

គាត់បានត្រលប់ទៅ Porto វិញកាលពីរដូវកាលមុន ហើយបានលេងចំនួន៤៧ដង ខណៈដែលក្រុមនេះដណ្តើមបានពានរង្វាន់លីកកំពូលព័រទុយហ្គាល់ និងពាន២ទៀតនៅក្នុងស្រុក។

Vitinha ដែលបានចូលលេងជាមួយក្រុមព័រទុយហ្គាល់កាលពីខែមីនា រកបាន៣គ្រាប់ក្លាយជាកីឡាករទីពីររបស់ PSG នៅរដូវក្តៅបន្ទាប់ពីមិត្តរួមជាតិ Nuno Mendes

 ខ្សែការពារឆ្វេង Nuno Mendes រូបនេះបានចូលរួមជាមួយកិច្ចព្រមព្រៀងអចិន្ត្រៃយ៍ពី Sporting Lisbon ក្នុងតម្លៃ៣៤លានផោន បន្ទាប់ពីបានចំណាយកាលពីរដូវកាលមុនក្នុងលក្ខខណ្ឌខ្ចីជើងនៅ Parc de Princes

 ទន្ទឹមនឹងនេះអ្នកចាត់ការលោក Mauricio Pochettino នៅតែដឹកនាំ PSG បើទោះបីជាមានការពិភាក្សាអំពីការចាកចេញពីក្លិបកាលពីដើមខែនេះក៏ដោយ (រូបភាព BBC Sport)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print