អាមេរិកដឹងយ៉ាងច្បាស់ថា បើទុកឲ្យ ចិនគ្រប់គ្រងដែនសមុទ្រចិនភាគខាងត្បូងនោះអាមេរិកនឹងត្រូវបាត់បង់ដំណែងមហា អំណាចទីមួយលើពិភពលោកក្នុងពេល អនាគតដ៏ខ្លីជាមិនខាន។ នៅពេលនេះចិនកំពុងប្រែក្លាយតំបន់ ទឹកជ្រៅនៅដែនសមុទ្រចិនភាគខាងត្បូងដើម្បីធ្វើជាទីតាំងសម្រាប់កម្លាំងនាវាមុជ ទឹកដើរដោយថាមពលបរមាណូដែលនឹងក្លាយជាទីតាំងសម្រាប់វាយប្រហារអាមេរិកដោយកាំជ្រួចមីស៊ីលឆ្លងទ្វីបបំពាក់ក្បាលគ្រាប់បរមាណូ។
ជាច្រើនខែកន្លងមកចិនបានសាងសង់ កោះសិប្បនិមិត្ត និងទីតាំងយោធាដោយបើកចំហនៅដែនសមុទ្រចិនភាគខាង ត្បូងធ្វើឲ្យបណ្តាប្រទេសនៅក្នុងតំបន់មាន វៀតណាម ហ្វុីលីពីន ក៏ដូចជាអាមេរិកបានថ្កោលទោសយ៉ាងខ្លាំងក្លាដល់សកម្មភាព ខុសច្បាប់ខាងលើ។
អ្នកឯកទេសយោធា និងសន្តិសុខបាន បញ្ជាក់ថា នឹងមានរឿងអ្វីកើតឡើងនៅ បាតសមុទ្រគឺជាបញ្ហាគួរឲ្យព្រួយបារម្ភ បំផុត។ ពេលនេះចិនបានខិតខំសាងសង់ ទីតាំងសម្រាប់ក្រុមនាវាមុជទឹកដែលបានបំពាក់កាំជ្រួចមីស៊ីលឆ្លងទ្វីបបំពាក់ក្បាលគ្រាប់បរមាណូ។ ការណ៍ដែលចិនសាង សង់ទីតាំងនៅដែនសមុទ្រចិនភាគខាងត្បូង នោះគឺក្នុងគោលដៅបង្កើតជម្រកសម្រាប់នាវាមុជទឹកគេចផុតពីការចាប់បានដោយប្រព័ន្ធរ៉ាដារបស់អាមេរិក។
សាស្ត្រាចារ្យ Carl Thayer ដែលកំពុង តែបង្រៀននៅសាកលវិទ្យាល័យ New south Wales ប្រទេសអូស្ត្រាលីបានបញ្ជាក់ ថា សមុទ្រចិនភាគខាងត្បូងជាទីតាំង ប្រសើរបំផុតសម្រាប់ចិនលាក់ទុកនាវាមុជ ទឹករបស់ខ្លួន ពីព្រោះតំបន់សមុទ្រចិនភាគ ខាងត្បូងមានជម្រៅរាប់ពាន់ម៉ែត្រហើយមានរូងភ្នំជ្រៅនៅបាតសមុទ្រងាយស្រួលនាវាមុជទឹកចូលលាក់ខ្លួនដោយគ្មានឧប ករណ៍អ្វីអាចរកឃើញនោះឡើយ។
តាមប្រសាសន៍របស់លោក Thayer ទីក្រុងប៉េកាំងចាត់ទុកដែនសមុទ្រចិនភាគខាងត្បូងជាតំបន់យុទ្ធសាស្ត្រដោយសារ តែវាស្ថិតនៅក្នុងច្រកផ្លូវភាគខាងត្បូង របស់ចិន។ តាមរបាយការណ៍របស់មន្ទីរ ប៉ង់តាហ្គោនបានឲ្យដឹងថា ចិនមាននាវាមុជ ទឹកវាយលុកយ៉ាងតិច៥៦គ្រឿង ហើយក្នុង នោះមាន៥គ្រឿងដើរដោយថាមពលបរ មាណូ។ ចិនមាននាវាមុជទឹក៣គ្រឿងបំពាក់ កាំជ្រួចមីស៊ីលឆ្លងទ្វីប និងមានគម្រោង ផលិតបន្ថែម៥គ្រឿងទៀត។
ប៉ុន្មានឆ្នាំកន្លងមកចិនបានខិតខំពង្រឹងឃ្លាំងអាវុធបរមាណូរបស់ខ្លួនឲ្យមានកម្លាំង ប្រហាក់ប្រហែលអាមេរិកនិងរុស្ស៊ី។ ហេតុដូច្នេះហើយកម្មវិធីនាវាមុជទឹកគឺជាគម្រោង ដ៏សំខាន់ដែលរដ្ឋាភិបាលទីក្រុងប៉េកាំងចង់ បានជាទីបំផុត ដោយសារតែនាវាមុជទឹក ពិបាកក្នុងការវាយកម្ទេចពីសត្រូវមិនដូចជាកាំជ្រួចមីស៊ីលបរមាណូនៅលើដីគោកនោះឡើយ ។
បច្ចុប្បន្ននាវាមុជទឹក JL2 របស់ចិនមិនទាន់អាចបាញ់កាំជ្រួចមីស៊ីលឆ្ពោះទៅកាន់អាមេរិកបានឡើយ ប៉ុន្តែប្រសិនបើចិនបង្កើត ទីតាំងសម្រាប់នាវាមុជទឹកនៅដែនសមុទ្រចិនភាគខាងត្បូងនោះចិននឹងវាយប្រហារនៅគ្រប់ទីកន្លែងក្នុងទឹកដីអាមេរិក។ ទាំងនោះហើយបានជាចិនខិតខំបង្កើតទីតាំងនៅដែនសមុទ្រចិនភាគខាងត្បូងមិនខ្វល់ពីប្រតិកម្មប្រទេសជិតខាង។
លោក Bernard D.cole សាស្ត្រាចារ្យ មកពីសាកលវិទ្យាល័យយោធាអាមេរិក បានឲ្យដឹងថា ចិនកំពុងតែប្រើប្រាស់យុទ្ធសាស្ត្រនាវាមុជទឹកដូចដែលអតីតសហ ភាពសូវៀតបានប្រើប្រាស់កាលពីសង្គ្រាម ត្រជាក់។ នាវាមុជទឹកអាមេរិកពេលនោះងាយស្រួលក្នុងការរកឃើញពីនាវាមុជទឹកសូវៀត។ ទាំងនោះហើយបានជាសូវៀត បង្កើតទីតាំងនាវាមុជទឹកដ៏រឹងមាំនិងមានការការពារយ៉ាងតឹងតែងហើយនៅក្បែរ អាមេរិកបំផុតអាចវាយប្រហារអាមេរិកបាន គ្រប់ពេល។
នាវាមុជទឹករបស់ចិនមានសំឡេងខ្លាំងជាងនាវាមុជទឹកអាមេរិក និងរុស្ស៊ីទាំងនោះ ហើយធ្វើឲ្យនាវាមុជទឹកចិនពិបាកក្នុងការឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិកដោយអាមេរិកមិនដឹងនោះណាស់។ ដោយអាមេរិកជាស្តេចនៅលើដែនសមុទ្រហើយរាល់ សកម្មភាពយោធាណាមួយនៅលើដែន សមុទ្រអាមេរិកបានដឹងស្ទើរតែទាំងអស់នោះហើយទើបបានចិនខិតខំអភិវឌ្ឍនាវាមុជទឹករបស់ខ្លួនបំពាក់កាំជ្រួចមីស៊ីល ទំនើបៗ ឆ្លងទ្វីបចេញពីទីតាំងនៅដែនសមុទ្រ ចិនភាគខាងត្បូង។
ចំណែកចិនចង់បង្កើតតំបន់គ្រប់គ្រងដែនអាកាស ADIZ នៅដែនសមុទ្រចិន ភាគខាងត្បូង គឺដើម្បីទប់ស្កាត់ការស៊ើប ការណ៍របស់អាមេរិកនិងងាយស្រួលក្នុងការតាមដាននាវាមុជទឹកអាមេរិក។ កាល ពីខែមុនយន្តហោះយាមល្បាត P-8 Poseidon របស់អាមេរិកបានចូលទៅកៀកកោះសិប្បនិមិត្តរបស់ចិនហើយត្រូវយន្តហោះ ចិនបណ្តេញចេញដល់ទៅ៨លើក។
សាស្ត្រាចារ្យ Carth Thayer និងអ្នកវិភាគ ផ្សេងទៀតបានបញ្ជាក់ថា ចិនមានមូល ហេតុជាច្រើនក្នុងការសាងសង់កោះសិប្បនិ មិត្តខុសច្បាប់នៅដែនសមុទ្រចិនភាគខាងត្បូងក្នុងនោះមានការគំរាមកំហែងដល់ ប្រទេសដែលមានវិវាទដែនអធិបតេយ្យមាន វៀតណាមនិងហ្វុីលីពីនជាដើម។ មួយទៀត គឺដើម្បីទប់ទល់ការវាយប្រហាររបស់អាមេរិក ដែលជាសត្រូវយុទ្ធសាស្ត្ររបស់ចិន។
លោក Thayer បានប្រកាសថា ចិនចង់ដាក់គំនាបទៅលើប្រទេសហ្វុីលីពីនដើម្បីរារាំងប្រទេសនេះទទួលអំណោយយោធាពីអាមេរិក។ នៅចុងខែឧសភា ឆ្នាំ២០១៦ ទីក្រុងម៉ានីលនឹងបោះឆ្នោតប្រធានាធិបតីហើយពេលនោះជាពេលវេលាក្នុងការ សម្រេចឲ្យមានវត្តមានរបស់កម្លំាងទាហាន អាមេរិកនៅក្នុងប្រទេសហ្វុីលីពីន។
អ្វីដែលចិនព្រួយបារម្ភនាពេលនេះគឺវត្តមានរបស់កម្លាំងទាហានអាមេរិកនៅតំបន់អាស៊ានក្នុងនោះមានហ្វុីលីពីនជាដើមអាចរារាំងដល់យុទ្ធសាស្ត្រពង្រីកអំណាចរបស់ចិន។ ចំណែកអាមេរិកវិញក៏ដូច្នេះដែរ អាមេរិកមិនដែលព្រួយបារម្ភខ្លាចប្រទេស រុស្ស៊ីដណ្តើមមហាអំណាចនោះឡើយគឺខ្លាច ប្រទេសចិនទៅវិញទេដែលអាចដណ្តើម មហាអំណាចទីមួយនៅលើពិភពលោក របស់អាមេរិកបាន។
ទាំងនោះហើយបានជាអាមេរិកអនុវត្តយុទ្ធសាស្រ្តឆ្ពោះមកកាន់តំបន់អាស៊ីដើម្បីទប់ស្កាត់ឥទ្ធិពលនិងការពង្រីកអំណាច របស់ចិន។ កន្លងមកអាមេរិកបានបង្ហាញការគាំទ្រដល់ប្រទេសហ្វុីលីពីនដោយបើកចំហក្នុងការប្រឆាំងជាមួយចិនទាំងតាម កម្លាំងយោធានិងនៅតាមផ្លូវច្បាប់។ ពេលថ្មីៗនេះទាហានអាមេរិកបានចូលរួមធ្វើសម យុទ្ធរួមជាមួយកម្លាំងទាហានជើងទឹកហ្វុីលី ពីនក្នុងគោលដៅការពារដែនអធិបតេយ្យ។ លើសពីនេះទៅទៀតអាមេរិកក៏បានបញ្ជូននាវាផ្ទុកយន្តហោះទៅកាន់ប្រទេសជប៉ុន សម្រាប់ជួយការពារប្រទេសដែលជាសម្ពន្ធ មិត្តរបស់អាមេរិកថែមទៀតផង ៕
ប្រែសម្រួល៖ ម៉ែវ សាធី