ឧកញ៉ា សុខ ហុង បាននាំយកជារថយន្ត Ford ឆ្នាំ២០២៣ ចំនួន ១គ្រឿង និងម៉ូតូហុងដាសេរីឆ្នាំ២០២៣ ចំនួន ១០គ្រឿង ប្រគល់ជូនមកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ : នៅព្រឹកថ្ងៃទី០១​ ខែកក្កដា​ ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជេីញទទួលរថយន្ត​ និងម៉ូតូ​ ដែលជាការឧបត្ថម្ភរបស់លោកឧកញ៉ា​ សុខ​ ហុង​ ។

ក្នុងពិធីនេះដែរ​ លោកស្នងការ​ សូមថ្លែងអំណរគុណដល់លោកឧកញ៉ា សុខ ហុង ដែលបាននាំយកជារថយន្ត Ford ឆ្នាំ២០២៣ ចំនួន ១គ្រឿង និងម៉ូតូហុងដាសេរីឆ្នាំ២០២៣ ចំនួន ១០គ្រឿង ប្រគល់ជូនមកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សម្រាប់ប្រេីប្រាស់ បម្រេីផលប្រយោជន៍អង្គភាព ជាពិសេសប្រេីប្រាស់សម្រាប់ការ ការពារ សន្តិសុខ សណ្តាប់ធ្នាប់សាធារណ: និងសុវត្ថិភាពសង្គម ជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ។

ជាកិច្ចបញ្ចប់ លោកស្នងការ សូមជូនពរដល់លោកឧកញ៉ា និងលោកជំទាវ ព្រមទាំងបុត្រ និងក្រុមគ្រួសារមានសុខភាពល្អ​ ជាពិសេសកាន់តែជោគជ័យ និងរីកចម្រេីន លេីការប្រកបអាជីវកម្មគ្រប់ប្រភេទ ៕

...


ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print