កម្មករពីរនាក់ ត្រូវរថយន្តដឹកដីកិនពីលើបណ្ដាលឲ្យស្លាប់ម្នាក់ របួសម្នាក់ ឯម៉ូតូមួយគ្រឿងឆេះខ្ទេច

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ រួមដំណើរនិងបុរសម្នាក់ទៀតបានជិះម៉ូតូវ៉ាជែងរថយន្តដឹកដី ផុតហើយប៉ះជាមួយម៉ូតូមួយគ្រឿងទៀតបណ្ដាលឲ្យដួល ក៏ត្រូវរថយន្តដឹកដីកិនពីលើម៉ូតូអូសជាច្រើនម៉ែត្រ ធ្វើឱ្យម៉ូតូឆេះខ្ទេច រីឯអ្នកបើកម៉ូតូស្លាប់និងអ្នករួមដំណើររបួស បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៥ព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ ត្រង់ចំណុចផ្លូវបេតុង កែងផ្លូវថៃហ្គ័រ ភូមិរបោះអង្កាញ់១ សង្កុត់ព្រែកឯង ខណ្ឌច្បារអំពៅ ។
សមត្ថកិច្ចបានឲ្យដឹងថា ភាគីម៉ូតូម៉ាកហុងដា សេ១២៥  ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ1W-2090 បេីកបរដោយឈ្មោះ ណុប វ៉ៃ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ កម្មករ ស្នាក់នៅភូមិតោល ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ (ស្លាប់នៅកន្លែងកេីតហេតុ) ជិះមានគ្នា២នាក់ អ្នករួមដំណើរពីក្រោយឈ្មោះ ជា បញ្ញា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករស្នាក់នៅភូមិតោល ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ (របួសស្រាល) ។
សមត្ថកិច្ចបន្តថា ម៉ូតូខាងលើបេីកបរ លេីផ្លូវថៃហ្គ័រ ទិសដៅពីលិចទៅកេីត លុះមកដល់ត្រង់ចំណុចកេីតហេតុខាងលេីក៏បានវ៉ារថយន្ដដឹកដី មិនស្គាល់ម៉ាកនិងស្លាកលេខ បេីកវ៉ាផុតបន្តិចបានបុកជាមួយម៉ូតូ០១គ្រឿង មិនស្គាល់ម៉ាកនិងស្លាកលេខ ( រត់គេចបាត់) បេីកបរ លេីផ្លូវថៃហ្គ័រ ទិសដៅពីកេីតទៅលិច ក៏ដួលហើយត្រូវរថយន្តដឹកដីមកពីក្រោយបើកកិន និងអូសជាច្រើនម៉ែត្រ បណ្ដាលឲ្យម៉ូតូមួយគ្រឿងឆេះខ្ទេច ឯមនុស្សស្លាប់ម្នាក់ របួសម្នាក់ បន្ទាប់មករថយន្តបង្កបានបើកគេចបាត់មិននៅឈប់ទទួលខុសត្រូវឡើយ ។
បច្ចុប្បន្ន សពត្រូវបានប្រគល់ជូនទៅក្រុមគ្រួសារដេីម្បីធ្វេីបុណ្យតាមប្រពៃណី , ចំណែកសម្ភារខូចខាត ត្រូវយកមករក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ រង់ចាំដោះស្រាយបន្តនាពេលក្រោយ ។
បើតាមសមត្ថកិច្ចបានសន្និដ្ឋានថា«មូលហេតុដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍នេះ គឺមកពីអ្នកបេីកបរម៉ូតូហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ1W-2090 បេីកបរ ខ្ជីខ្ជា ធ្វេសសប្រហេល ខ្វះការប្រុងប្រយ័ត្ន»៕

...

ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print