ថ្ងៃនេះ ! -ករណីឆ្លងថ្មី ០៨នាក់-ករណីជាសះស្បើយ ០នាក់-ករណីស្លាប់ ០នាក់

ចែករំលែក៖

ភ្នំពេញ : ក្រសួងសុខាភិបាល ចេញសេចក្តីជូនព័ត៌មាន ស្តីពីការសរុបស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២៖
-ករណីឆ្លងថ្មី ០៨នាក់
-ករណីជាសះស្បើយ ០នាក់
-ករណីស្លាប់ ០នាក់។
រហូតដល់ ថ្ងៃទី ២ ខែកក្កដា​​​ ឆ្នាំ២០២២​ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ៨នាក់​ (ឆ្លងសហគមន៌​ទាំងអស់) និងមានជាសះស្បេីយ​ ០ នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​ដដែល​ ១៣៦២៩០​​​​​​​​​​​​​​ និងចំនួនជាសះស្បេីយ​សរុប​ ១៣៣២០៦ នាក់​​​​​​​​​​​​​​​​​ និង ស្លាប់ថ្មី​ ០​ នាក់​ (មិនបានចាក់​វ៉ាក់សាំង​ ០នាក់)​ សរុប​ស្លាប់ #៣០៥៦នាក់ ។ សូមបន្តអនុវត្តន៌​:​ ៣កុំ​ ៣ការពារ​ និងទោះបានចាក់វ៉ាក់សាំងគ្រប់ដូសឬដូសជំរុញក៏ដោយ​ ។
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។
យេីងបានធ្វេីតេស្តចំនួន​ 2990555 ស្មេីនឹង​ 176955 ក្នុង១លាន នាក់​ ។ ពត៌មានបន្ថែមសូមទាក់ទងលេខ​ 115។
កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី០១ ខែកក្កដា​ ឆ្នាំ២០២២
-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,៣២% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់
-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០០,៧៥% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់
-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៩,៤៥% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់
-លើកុមារអាយុ ០៥ឆ្នាំ មាន ១៣៤,៩០% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់
-លើកុមារអាយុ ០៣ឆ្នាំ ដល់ ក្រោម ០៥ឆ្នាំ មាន ៧០,០៣% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់
-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩៤,៣០%៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print