លោក ហ៊ុនម៉ានី : …ការងារស្ម័គ្រចិត្តត្រូវការ “ចិត្ត”

ចែករំលែក៖

ភ្នំពេញ : ប្អូនៗដែលកំពុងស្ថិតក្នុងឯកសណ្ឋានស.ស.យ.ក. សុទ្ធតែជាអ្នកដែលមានចិត្ត។ ដ្បិតថាយើងទាំងអស់គ្នាសុទ្ធតែមានការងារស្នូលរៀងៗខ្លួន មានជំនាញ និងការងាររៀងៗខ្លួន មានគោលដៅជីវិតរៀងៗខ្លួន តែអ្វីដែលយើងមានរួមគ្នានោះគឺ យើងមានចិត្ត មានស្មារតីតែមួយ ដែលនោះគឺ ដើម្បីជាតិ និងប្រជាជនកម្ពុជា។ នេះជាលើកឡើងដោយ លោក ហ៊ុនម៉ានី អ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងបែបនេះលើផេករបស់លោក នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២២។
លោកបន្តថា, ស្មារតីនេះ មិនខុសអ្វីពីអ្វីដែលយើងតែងតែស្គាល់ថា “ស្មារតី២ធ្នូ” ជាស្មារតីនៃការលះបង់ ពុះពារដើម្បីរំដោះជាតិមាតុភូមិចេញពីភ្លើងសង្គ្រាម បន្តស្វែងរកសុខសន្តិភាពជូនប្រជាជន បន្តអភិវឌ្ឍប្រទេសជាតិ និងស្វែងរកសេចក្តីសុខ ក៏ដូចជាសុខដុមរមនីយកម្មជូនជាតិ និងប្រជាជន។

ការមាន “ចិត្ត” បណ្តាលអោយយើងមានឱកាសបានបង្ហាញពីសកម្មភាពនៃការចូលរួមក្នុងកិច្ចការងារសង្គម មនុស្សធម៌បានកាន់តែច្រើន ហើយអ្វីដែលអាចកំណត់ពីអនាគត ផ្អែកលើអ្វី (សកម្មភាព)ដែលយើងធ្វើនៅថ្ងៃនេះ។ អនាគតនោះ គឺជាក្តីស្រមៃ ឬក្តីសង្ឃឹមរបស់បុគ្គលម្នាក់ៗនោះឯង។ ប៉ុន្តែ ប្រសិនយើងបើមិនមានចិត្ត មិនមានការខិតខំប្រឹងប្រែង ការលះបង់ និងការពុះពារ នាពេលបច្ចុប្បន្នទេ បុគ្គលម្នាក់ៗក៏មិនអាចមិនអាចសម្រេចដល់គោលដៅ ឬក្តីស្រមៃដែលខ្លួនប៉ងប្រាថ្នានៅថ្ងៃអនាគតនោះបានដែរ។
សូមបញ្ជាក់ថា, ពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា ប្រចាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ថ្ងៃសុក្រ ទី០១ ខែកក្កដា ឆ្នាំ២០២២ ម្សិលមិញ ៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print