ស្ត្រីគ្រូបង្រៀនជនជាតិបារាំងម្នាក់ស្លាប់ដោយសារជំងឺប្រចាំកាយហឺតនិងផឹកស្រាជក់បារីផង

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ ស្ត្រីជនជាតិបារាំងម្នាក់បានស្លាប់ដោយសារមានជម្ងឺហឺត និងប្រើប្រាស់ថ្នាំហឺតជាយូរឆ្នាំព្រមទាំងផឹកស្រា ជក់បារីជាប្រចាំផង។

ការស្លាប់ស្ត្រីជនជាតិបារាំងនោះនៅវេលាល្ងាចថ្ងៃទី០១​ ខែ​កក្កដា​ ​ ឆ្នាំ២០២២នៅចំណុច ភូមិពូតាំង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

សមត្ថកិច្ចបានឱ្យដឹងថាជនជាតិបារាំងនោះឈ្មោះ ALIANCHE Iris អាយុ៤៦ឆ្នាំមុខរបរគ្រូបង្រៀនតាមអនឡាញ កាន់លិខិតឆ្លងដែនលេខ20ED17815 ស្នាក់នៅបណ្ដោះអាសន្នភូមិសង្កាត់កើតហេតុខាងលើ។

ក្រោយទទួលបានព័ត៌មានភ្លាមកម្លាំងជំនាញការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ និង ក្រុមគ្រូពេទ្យជំនាញនៃមន្ទីរពេទ្យបង្អែក សែនមនោរម្យ ព្រមទាំងមានការដឹកនាំសម្របសម្រួលពីលោក មាស វឌ្ឍនា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរីផងដែរបានចុះទៅពិនិត្យជាក់ស្តែង។

ក្រោយពិនិត្យវិភាគសាកសពយ៉ាងយកចិត្តទុកដាក់ពីសមត្ថកិច្ចជំនាញ និង​ក្រុមគ្រូពេទ្យ បានសន្និដ្ឋានថាសាកសពជនរងគ្រោះ​ បានស្លាប់ដោយសារ ជម្ងឺប្រចាំកាយ (ជម្ងឺហឺត)ពិតប្រាកដមែន។

បើយោងតាមការបំភ្លឺពីម្ដាយនៃសពខាងលើ បានបញ្ជាក់ថា កូនស្រីរបស់គាត់មានជម្ងឺហឺត និងប្រើប្រាស់ថ្នាំហឺតជាយូរឆ្នាំណាស់មកហើយ ហើយផឹកស្រា ជក់បារីជាប្រចាំផងដែរ។

ក្រោយពិនិត្យចប់កម្លាំងបានប្រគល់សាកសពឱ្យក្រុមគ្រួសារទទួលយកទៅតំកល់ទុកចាត់ចែងតាមប្រពៃណីបារាំង៕

...


ដោយ ជីវ័ន្ត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print