រាជរដ្ឋាភិបាលទម្លាក់ថវិកា៨៤លានដុល្លារដល់ក្នុងប៉ោយប៉ែតសម្រាបអភិវឌ្ឍប្រព័ន្ធលូ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖  ថ្លែងក្មុងពិធីបុណ្យពុទ្ធាភិសេកនិងឆ្លងរូបចម្លាក់
លោកតាក្រហមនៅព្រឹកថ្ងៃទី៣ខែកក្កដាឆ្នាំ២០២២នេះនៅក្នុងវត្តរតនារាមហៅវត្តផ្សារកណ្ដាល ឋិតក្នុងភូមិ
ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ដែលមានព្រះសង្ឃនិងពុទ្ធបរិស័ទចូលរួមជិត៤០០នាក់ លោកអភិបាលក្រុងប៉ោយប៉ែត គាត ហ៊ុល បានមានប្រសាសន៍ថា រាជេដ្ឋាភិបាលបានផ្ដល់ទឹកប្រាក់៨៤លានដុល្លារដល់ក្រុងប៉ោយប៉ែតដែលមានឈ្មោះថាទីក្រុងគួរឱ្យចង់រស់នៅ។ គម្រោងនេះមានការអភិវឌ្ឍប្រព័ន្ធរំដោះទឹកប្រអប់លូធំៗ ហើយប្រព័ន្ធលូជាក់ស្ដែងដាក់បម្រើការនេះបានចំនួន៤ប្រអប់លូហើយ មានទំហំខ្នាតធំៗចំនួន២,២៥ម៉ែត្រដែលត្រូវរំដោះទឹកខាងជើងផ្លូវជាតិលេខ៥ទម្លាក់ទៅអូរព្រំដែន ប៉ុន្តែត្រូវការអភិវឌ្ឍន៍ជាបន្តទៀត។
លោកមានប្រសាសន៍បន្ថែមថា ទីក្រុងគួរឱ្យចង់រសនៅនេះមានលូប្រអប់មួយជាទីតាំងនិងផ្លូវអង់តែន០១៦ដែលមានទំហំធំអាចបញ្ជូនទឹកពីខាងជើងផ្លូវជាតិលេខ៥ ដែលជាគម្រោងកញ្ចប់ថវិការបស់រាជរដ្ឋាភិបាលយកមកអភិវឌ្ឍន៍ក្រុងប៉ោយប៉ែត ប្រសិនបើគម្រោងនេះមិនប៉ះពាល់ជាមួយមេរោគcovid-19ទេ យើងនឹងអាចសាងសង់បញ្ចប់នៅក្នុងឆ្នាំ២០២៥ខាងមុខ នេះជាដំណាក់កាលទី១ ហើយដំណាក់កាលទី២យើងនឹងបញ្ចប់គម្រោងក្នុងឆ្នាំ២០៣០។ ក្នុងគម្រោងនោះដែរយើងនិងមានគម្រោងចម្រោះទឹកកខ្វក់ដែលយើងមានស្រះទឹកស្រាប់នៅអាងអូរខៃដនឋិតក្នុងសង្កាត់និមិត្ត មានការបង្កើតជាទីលានសម្រាប់ចាក់សំរាមថ្មីដែលមានក្នុងគម្រោងហ្នឹងទាំងអស់តែម្ដង។
ក្នុងកម្មវិធីនោះដែរព្រះតេជព្រះគុណ តែម ម៉ាញ ព្រះគ្រូចៅអធិការវត្តខាងលើ
មានថេរដីកាថា រយៈពេលជិត២ឆ្នាំ
ព្រះអង្គបានចំណាយថវិកាសាងសង់ទីសក្ការៈផ្សេងៗដូចជារបងវត្ត កសាងកុដិ ចាក់ដីក្នុងទីធ្លាជាដើម ដោយចំណាយបច្ច័យកសាងចំនួន២២២.០០០ដុល្លារ។
ព្រះគ្រូចៅអធិការបន្តឱ្យដឹងទៀតថា ចាប់
តាំងពីថ្ងៃទី១២ខែធ្នូឆ្នាំ២០២១មកដល់
បច្ចប្បនមានរយៈពេល៧ខែព្រះអង្គបាន
បុកគ្រឹះកសាងមហាកុដិ
បាន៨០% ដូច្នេះព្រះគ្រូនឹងបង្ខំធ្វើឱ្យហើយសម្រាប់គង់នៅ ព្រោះព្រះសង្ឃ
គង់នៅទីនោះច្រើន។ក្នុងនោះព្រះ
គ្រូបានសាងសង់សាលាបាលីចាប់ពីថ្ងៃទី១២ខែធ្នូឆ្នាំ២០២១រហូតមកទល់បច្ចប្បន្នមានរយៈពេល៧ខែ
មកដែរ ហើយសាលាបាលីនោះទៀត
សោតមានញោមខាត់ ម៉េង ជាម្ចាស់សទ្ធាលោកបានចេញ៩០០០ដុល្លារដោយមិនគិតពីវគ្គមុនៗឡើយ។
ព្រះគ្រូចៅអធិការវត្តខាងលើក៏បានអំពាវនាវដល់សប្បុរសជនដែលមាននៅទីជិតឆ្ងាយចូលរួមជាបច្ច័យដើម្បីបន្តកសាងវត្តខាងលើឱ្យហើយតាមការកំណត់ដើម្បីទុកប្រើប្រាស់ជាប្រយោជន៍រួមសម្រាប់កូនចៅជំនាន់ក្រោយនិងជាកន្លែងបណ្ដុះបណ្ដាលវិជ្ជាជីវៈដ៏សំខាន់ដល់
កូននេនតូចៗគ្មានទីពំនាក់យកវត្តធ្វើជាចំណេះដើម្បីកសាងខ្លួនឲ្យជៀសផុតពីគ្រឿងអបាយមុខផងដែរ៕

...

ដោយ៖ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print