ប៉ៃលិន÷នៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ១១ និង ៣០នាទីសមត្ថកិច្ចជំនាញព្រហ្មទណ្ឌកម្រិត
ស្រាល បានបញ្ជូនបុរសជាជនត្រូវចោទម្នាក់ ទៅកាន់ពន្ធនាគារខេត្តប៉ៃលិន តាមដីកាបង្គាប់ឲ្យឃុំខ្លួនបណ្តោះអាសន្ន លេខ: ៣៣៨ ត.ព្រ/២២ ពីបទ: រំលោភលើទំនុកចិត្ត និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញឿន របស់លោកចៅក្រមស៊ើបសួរ ប៊ិន សក្ដា សាលាដំបូងខេត្តប៉ៃលិន។
សមត្ថកិច្ចជំនាញព្រហ្មទណ្ឌកម្រិត
ស្រាលនៃស្នងការខេត្តបានឲ្យដឹងថា÷បុរសម្នាក់ជាជនត្រូវជាប់ចោទមានឈ្មោះ ប៉ាវ វិឆៃ (ហៅ ឆៃ)ភេទប្រុស អាយុ ៣១ឆ្នាំ ជាតិខ្មែរ (ជាប់ពន្ធធនាគារជាច្រើនដងហើយ មានទីលំនៅភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុង/ខេត្តប៉ៃលិន។ដោយ,
ស សារ៉េត
...