ទិញអាចម៌ដីគេចំនួន២រថយន្តយកមកចាក់ធ្វើសួនផ្កា ជិតកាសុីណូ ប្រទះឃើញគ្រាប់មីនយុទ្ធភណ្ឌទាន់ផ្ទុះ

ចែករំលែក៖

ខេត្តប៉ៃលិន÷កាលពីវេលាម៉ោង ១៥និង ៣០នាទី នៅថ្ងៃទី ០២ ខែកក្កដា ឆ្នាំ២០២២ បុរសម្នាក់ម្ចាស់កាសុីណូផាលេសបាន រាយការណ៍មកកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងកាច់ថា បានឃើញគ្រាប់មីនចំនួន ០២គ្រាប់ នៅចំណុចមុខកាសុីណូផាលេស នៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ម្ចាស់កាស៉ីណូបានរៀបរាប់ប្រាប់សមត្តកិច្ចប៉ុស្ថិ៍ឃុំស្ទឹងកាច់ថា÷លោកបាន
ទិញអាចម៌ដីចំនួន២
រថយន្ត ដឹកចេញពីដីនៅជិតផ្ទះសំណាក់ព្រំ មាស យកមកចាក់សម្រាប់ធ្វើសួនផ្កា ក៏បានប្រទះឃើញគ្រាប់យុទ្ឌភ័ណ្ឌមិនទាន់ផ្ទុះ ០២គ្រាប់ នៅក្នុងគំនរដីដែលបានចាក់នៅជិតកាស៉ីណូនោះ។

ភ្លាម់ៗនោះលោកក៏រាយការណ៍នៅកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្ទឹងកាច់ ក្រោយមកសមត្តកិច្ចក៏មក បានហុំព័ន្ធ
កន្លែងគំនរដី ខ្លាចគ្រោះថ្នាក់រួចរាយការណ៍បន្តជូនអង្គភាពសុីម៉ាក់ ដើម្បីចុះមកយកគ្រាប់មីខាងលើ
នេះ៕

...

ដោយ៖ ស សារ៉េត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print