អភិបាលរងក្រុងស្វាយរៀងស្នើឱ្យអាជ្ញាធរមូលដ្ឋានក៏ដូចជាលោកចៅសង្កាត់ស្វាយតឿដែលឡើងកាន់តំណែងនាពេលនេះត្រូវបន្តខិតខំយកចិត្តទុកដាក់អនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនក្នុងការផ្តល់សេវា​សាធារណៈនានាជូនប្រជាពលរដ្ឋ​ឱ្យបានល្អ​ប្រសើរ​

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោកសរ សុដានី អភិបាលរងក្រុងស្វាយរៀងស្នើឱ្យអាជ្ញាធរមូលដ្ឋានក៏ដូចជាលោកចៅសង្កាត់ស្វាយតឿដែលឡើងកាន់តំណែងនាពេលនេះត្រូវបន្តខិតខំយកចិត្តទុកដាក់អនុវត្តតួនាទីភារកិច្ចរបស់ខ្លួនក្នុងការផ្តល់សេវា​សាធារណៈនានាជូនប្រជាពលរដ្ឋ​ក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានល្អ​ប្រសើរ​ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងកែលម្អឥរិយាបថក្នុងការប្រាស្រ័យទាក់ទង​ជាមួយ​ប្រជាពលរដ្ឋប្រកបដោយតម្លាភាព គណនេយ្យភាពនិងយុត្តិធម៌ ដោយមិនត្រូវមានការរើសអើង ការ​បែងចែក​បក្សពួក គ្រួសារនិយម និងនិន្នាការនយោបាយនោះទេ ដើម្បីបង្កើនជំនឿទុកចិត្តនិងការ​គាំទ្រពីប្រជាពលរដ្ឋ ព្រមទាំងត្រូវអនុវត្តឱ្យស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តិកំណត់។

ការថ្លែងបែបនេះធ្វើឡើងនាព្រឹកថ្ងៃទី៤ខែកក្កដាឆ្នាំ២០២២ក្នុងឱកាស
ប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាសង្កាត់អាណត្តិទី៥នៃក្រុងស្វាយរៀង។

លោកសរ សុដានី អភិបាលរងក្រុងស្វាយរៀងបានថ្លែងនូវការកោតសរសើរ និងចូលរួមអបអរសាទរយ៉ាងក្លៀវក្លាចំពោះ​លោក លោកស្រី ជាសមាជិកសមាជិកាក្រុមប្រឹក្សាសង្កាត់អាណត្ដិទី៥ និងលោក លោកស្រី ជាចៅសង្កាត់ ចៅសង្កាត់រង ទាំងអស់ដែលបានទទួលនូវការស្រឡាញ់ពេញចិត្ដនិងកា​រ​គាំទ្រ​ពី​សំណា​ក់ប្រ​ជា​​ព​​លរដ្ឋតាមរយៈការបោះឆ្នោតកាលពីថ្ងៃអាទិត្យ​ទី០៥ ខែមិថុនា ឆ្នាំ២០២២កន្ល​ង​​​​មកនេះដើម្បី​បន្តដឹកនាំ​សង្កា​ត់​ស្វាយតឿឱ្យបន្តអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យជាបន្ថែមទៀត។ លោកបានបន្តទៀតថា
ក្នុងរយៈពេលជាងពីរឆ្នាំមកនេះ វិបត្តិនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ បានជះ​ឥទ្ធិពលយ៉ាងធ្ងន់ធ្ងរមកលើសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ​នៅក្នុងប្រទេសកម្ពុជា​យើង។ ដោយថ្មីៗនេះប្រទេសកម្ពុជាបានរកឃើញករណីឆ្លងឡើងវិញនូវជំងឺកូវីដ-១៩ក្នុងសហគមន៍​បន្ទាប់ពីរយៈពេល៥២ថ្ងៃជាប់ៗគ្នាដែលប្រទេសកម្ពុជាមិនមានអ្នកឆ្លងជំងឺកូវីដ-១៩។ លោកបានបន្ថែមទៀតថា ដូច្នេះហើយសូមអាជ្ញាធរឃុំ សង្កាត់ត្រូវបន្តរក្សាការប្រុងប្រយ័ត្ន និងបង្កើនការយកចិត្តទុកដាក់​ក្នុងការអប់រំ និងណែនាំដល់ប្រជាពលរដ្ឋរបស់ខ្លួន​ឱ្យអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ​“៣កុំ​៣ការពារ” ឱ្យបានជាប់ជាប្រចាំក្នុងគ្រប់ទិដ្ឋភាពនៃជីវភាពសង្គមព្រមទាំងត្រូវខិតខំណែនាំនិងជំរុញ​ដល់​​​ប្រជា​ពលរដ្ឋដែលពុំទាន់បានចាក់វ៉ាក់សាំង​កូវីដ-១៩ដូសជំរុញ(ដូសទី៣ទី៤និងទី៥) ឱ្យទៅ​ចាក់វ៉ាក់សាំង​ឱ្យបាន​គ្រប់ៗគ្នាដើម្បីបង្ការនិងទប់ស្កាត់ការផ្ទុះឆ្លងរាតត្បាត​ឡើងវិញក្នុង​សហគមន៍​ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពសាធារណៈ និងសកម្មភាពសេដ្ឋកិច្ចសង្គមដែលកំពុងដំណើរការ​ពេញលេញក្នុងពេលបច្ចុប្បន្ន៕

...

ដោយ៖ សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print