ក្រសួង​បរិស្ថាន៖​ វាលធំ ឧទ្យានជាតិ វីរៈជ័យ ជាតំបន់ទេសភាពធម្មជាតិគ្របដណ្តប់ដោយវាលស្មៅពណ៌បៃតងខៀវខ្ចីដ៏ធំល្វឹងល្វើយ និងជ្រលងភ្នំខ្ពស់-ទាបដ៏ស្រស់ស្អាត

ចែករំលែក៖

ខេត្ត​រតនគីរី​៖​ បេីយោង​តាមប្រភពព័ត៍មានពី​ក្រសួង​បរិស្ថាន​ បានឱ្យដឹងនៅព្រឹក​ថ្ងៃចន្ទ​ទី​០៤​ ខែកក្កដា​ ឆ្នាំ​២០២២នេះថា​៖​ វាលធំ ឧទ្យានជាតិ វីរៈជ័យ ជាតំបន់ទេសភាពធម្មជាតិគ្របដណ្តប់ដោយវាលស្មៅពណ៌បៃតងខៀវខ្ចីដ៏ធំល្វឹងល្វើយ និងជ្រលងភ្នំខ្ពស់-ទាបដ៏ស្រស់ស្អាត។ យើងអាចមើលទេសភាព ៣៦០ដឺក្រេ មើលថ្ងៃលិច ថ្ងៃរះ និងសម្រាកបោះតង់លំហែ ជាទិសដៅដែលអ្នកទេសចរណ៍ធម្មជាតិ ជាពិសេសអ្នកចូលចិត្តឡើងភ្នំផ្សងព្រេង មិនគួររំលងកន្លែងទេសភាពដ៏ល្អឯកមួយនេះ។

ចំពោះការធ្វើដំណើរ ចេញពីស្រុកតាវែង ទៅដល់វាលធំ ចម្ងាយផ្លូវ ៣២គីឡូម៉ែត្រ ហេីយយេីងអាចជិះម៉ូតូដល់វាលធំក្នុងករណីអត់ភ្លៀង បើករណីមានភ្លៀងជិះម៉ូតូបាន១៨គ.មដល់ជើងភ្នំជីអ៊ីក ត្រូវដើរដោយថ្មើរពីជើងភ្នំទៅវាលធំ ១៤គីឡូម៉ែត្រ។

គួរជម្រាបដែរថា​ វាលធំស្ថិតក្នុងឧទ្យានជាតិវីរៈជ័យ ភូមិសាស្រ្ត ឃុំកោះប៉ង ស្រុកវើនសៃ និងឃុំតាវែង ខេត្តរតនគីរី៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print