លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ៖​ កម្លាំង​ចម្រុះ​បន្ដចុះឆែកឆេរអាវុធគ្រឿងផ្ទុះ និងបទល្មើសផ្សេងៗ ក្នុងមូលដ្ឋាន​ជារៀង​រាល់​ថ្ងៃ​យប់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ​ ដេីម្បីទប់ស្កាត់រាល់បទល្មេីសផ្សេងៗ​ដែល​អាច​កើត​មាន​ឡើង​ជាយថាហេតុ​នៅក្នុង​មូលដ្ឋាន​ខេត្តព្រះសីហនុ​ ជារៀង​រាល់​ថ្ងៃ​យប់​ លោកតែងតែចាត់ឱ្យ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ដាក់​គោលដៅ​ទីតាំងសំខាន់ៗនៅក្នុងក្រុងព្រះសីហនុ។ នេះបេី​យោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ នៅព្រឹក​ថ្ងៃ​អង្គារ​ទី​០៥​ ខែកក្កដា​ ឆ្នាំ​២០២២។

របាយការណ៍​ដដែល​ បន្តថា​ ​កាលពីយប់ថ្ងៃមិញនេះ ក្រោមការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ឱ្យ​ លោកវរសេនីយ៍ទោ ឌិន លីក្រូ ស្នងការរងទទួលផែនការងារ គ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងអគ្គីភ័យ បានដឹងនាំកម្លាំងការិយាល័យគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងជាតិពុល សហការណ៍ជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក កម្លាំងនគរបាលការពារអន្តរាគមន៍ បានធ្វេីការចុះឆែកឆេរអាវុធគ្រឿងផ្ទុះ និងបទល្មើសផ្សេងៗ ក្នុងក្រុងព្រះសីហនុ។

ជាមួយគ្នានោះ​ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានចាត់ឱ្យ​ កម្លាំងអន្តរាគមន៍ពិសេស សហការណ៍ជាមួយកម្លាំងនាយកដ្ឋានការពារព្រំដែនទឹក និងកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ល្បាតពេលយប់ ក្នុងភូមិសាស្រ្តស្មុកស្មាញ និងតាមឆ្នេរ ក្នុងខេត្តព្រះសីហនុ ដើម្បីការពារ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ៕

...

ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print