ភ្នំពេញ ៖ មានក្រុមអ្នកបើកឡានចង្កូតស្តាំ ជាច្រើននាក់ បាននាំគ្នាយករថយន្តចង្កូតស្ដាំ ជាច្រើនគ្រឿង ទៅចតបិទផ្លូវនៅចំណុចរង្វង់មូលកួរស្រូវ ស្ថិតក្នុងសង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ នេះ ដើម្បីតវ៉ា និងស្នើសុំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អនុគ្រោះឲ្យពួកគាត់បង់ពន្ធរថយន្តចង្កូតស្ដាំដែលកំពុងចរាចរណ៍ក្នុងស្រុកដោយមិនចាំបាច់កែចង្កូត។
សូមបញ្ជាក់ថា, បញ្ហាឡានចង្កូតស្តាំនេះ តម្រូវអោយបង់ពន្ធយូរហើយ ហេតុអីក៏មិនអនុវត្ត ដល់ពេលនេះដូចជាហួសពេលទៅហើយ ចំពោះការអនុគ្រោះ។
ចំពោះ ការតវ៉ានៅថ្ងៃនេះ បង្កឱ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង នៅត្រង់ចំណុចផ្លូវប្រសព្វនោះ ។ ការតវ៉ាបិទផ្លូវ ដោយក្រុមអ្នកបើករថយន្តចង្កូតស្តាំខាងលើ រហូតមកដល់វេលាម៉ោង ១១ ថ្ងៃត្រង់នេះ ពួកគេ នៅមិនទាន់រំសាយនៅឡើយ ។
ថ្មីៗនេះ ក្រុមអ្នកបើកឡានចង្កូតស្តាំ ក៏ធ្លាប់ធ្វើការតវ៉ាផងដែរ ក្នុងគោលគោលបំសុំបង់ពន្ធធម្មតា មិនកែចង្កូតពីស្តាំ មកឆ្ឆ្វេង ព្រោះពួកគេអះអាងថាពុំមានលទ្ធភាពខណៈជីវភាពក្នុងមុខរបរដឹកជញ្ជូនកំពុងជួបការលំបាក។
សូមជម្រាបជូនផងដែរថា, បញ្ហាកែចង្កូតរថយន្ត គួរតែខាងក្រសួងសាធារណការនិងដឹកជញ្ជូន ក៏ដូចជាស្ថាប័នគយនិងរដ្ឋាករ ពិនិត្យឱ្យបានច្បាស់លាស់ផង ខណៈក្រុមហ៊ុនខ្លះដែលមានអាជ្ញាប័ណ្ណអនុញ្ញាតអោយកែចង្កូត បែជសទទួលធ្វើមិនទាន់ ក៏ឲ្យទៅកន្លែងកែចង្កូតឯកជន រួចហើយមកទិញលិខិតបញ្ជាក់ពីក្រុមហ៊ុនដែលមានច្បាប់កែចង្កូត កើតមានជាហូរហែផងដែរ៕
ដោយ : សហការី