ភ្នំេញ៖ ប្រទះឃើញសពបុរសម្នាក់ស្លាប់អណ្ដែតទឹកតាមដងទន្លេសាបដែលហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង ០៣ និង ៣០ នាទីរសៀលថ្ងៃអង្គារ ០៥ខែកក្កដាឆ្នាំ ២០២២ ទីតាំងកន្លែងកើតហេតុស្ថិតនៅក្រុមទី៩ភូមិ១ ផ្លូវទន្លេសាប សង្កាត់ជ្រោយចង្វា រខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុបងប្អូនប្រជានេសាទខ្មែរឥស្លាមក៏បានប្រទះឃើញសពអណ្ដែតទឹកនៅម្ដុំនិងគល់ស្ពានជ្រោយចង្វារក្រោយពីប្រទះឃេីញរួចមកក៏បានរាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍ជ្រោយចង្វាហើយសមត្ថកិច្ចក៏បានអោយកម្លាំងបងប្អូនខ្មែរឥស្លាមជួយទាញយកចូលមកខាង។
សពមិនស្គាល់អត្តសញ្ញាណទេសពមានសភាពហើមធំក្លិនស្អុយរលួយស្លៀកខោខោប៊យជើងវែងពណ៌ខ្មៅពាក់អាវផ្កា។
ក្រោយពីកម្លាំងមានសមត្ថកិច្ចធ្វើការពិនិត្យនិងកោសល្យវិច័យទៅលើសពបានបញ្ជាក់ប្រាប់អង្គភាពសារព័ត៌មានយើងថាសពពិតជាបានស្លាប់ដោយសារការលង់ទឹកស្លាប់ពិតប្រាកដមែននឹងបានយកទៅដំកល់ទុកនៅវត្តទឹកថ្លាដេីម្បីរងចាំស្វែងរកសាច់ញាតិនឹងក្រុមគ្រួសារដើម្បីទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕