បុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងខណៈជិះម៉ូតូដួលដោយខ្លួនឯង

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងខណៈរូបគាត់ជិះម៉ូតូក្នុងល្បឿនលឿនដួលដោយខ្លួនឯងបោកក្បាលទៅនឹងថ្នល់ ។

គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីម៉ោង៩យប់ថ្ងៃទី៥ខែកក្កដាឆ្នាំ២០២២នៅលើផ្លូវលេខ១៣០ត្រង់ចំណុចភូមិរលាំងគ្រើល ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពងស្ពឺ។

នគរបាលមូលដ្ឋានបានឲ្យដឹងថាជនរងគ្រោះមានឈ្មោះ សួន ដានី ភេទប្រុសអាយុ២៩ឆ្នាំបានស្លាប់ភ្លាមនៅកន្លែង រស់នៅភូមិស្ពានតោ ឃុំរលាំងគ្រើល ស្រុកសំរោងទង ។
ជិះម៉ូតូមួយគ្រឿ ម៉ាកហាអុិចសុិចទ័រ ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរពីទិសខាងលិចទៅទិសខាងកើត ។
ប្រភពបានបន្តទៀតថាមកដល់ចំណុចកើតហេតុខាងលើបានដួលខ្លួនឯង បណ្តាលឲ្យស្លាប់ភ្លាមៗតែម្តងទៅ។
ក្រោយកើតហេតុមន្ត្រីជំនាញបានប្រគលសពជនរងគ្រោះឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីរួមទាំងម៉ូតូរបស់ជនរងគ្រោះផងដែ៕

...

ដោយ៖ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print