ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស, ឆ្លើយតប ចំពោះគណនីហ្វេសប៊ុកឈ្មោះ «ជាងឡាន ផ្សារតោន» ដែលបានបញ្ចេញមតិ Commment ក្នុងផេកស្នងការដ្ឋាននគរបាលខេត្តកណ្ដាល

ចែករំលែក៖

ខេត្តកណ្តាល : ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតប ចំពោះគណនីហ្វេសប៊ុកឈ្មោះ «ជាងឡាន ផ្សារតោន» ដែលបានបញ្ចេញមតិ Commment ក្នុងផេកស្នងការដ្ឋាននគរបាលខេត្តកណ្ដាល មានខ្លឹមសារថា៖ នៅស្រុកខ្សាច់កណ្តាលសម្បូរចោរលួចណាស់ចោរលួចចាប់ពីម៉ោង១យប់ទៅនៅស្រុកខ្សាច់កណ្តាល ភូមិឃ្លាំងមឿង។

ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់ឱ្យលោកអធិការនគរបាលស្រុកខ្សាច់កណ្តាល ចំណាត់ការបំភ្លឺឆ្លើយតប ករណីខាងលើ។

ជាលទ្ធផល៖
នៅថ្ងៃអង្គារ ទី០៥ ខែកក្កដា ឆ្នាំ២០២២ អធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល បានស្រាវជ្រាវឱ្យដឹងថា ៖ ក្នុងអំឡុងឆ្នាំ២០២២ កម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងប៉ុស្តិ៍ទាំង១៨ បានធ្វើបង្រ្កាបនិងឃាត់ខ្លួនបានជនសង្ស័យពាក់ព័ន្ធនិងករណី អំពើលួច បានជាច្រើនករណី។
+ជាក់ស្តែង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអំពិល បង្ក្រាបករណីអំពើលួច បានចំនួន ០៨ករណី ឃាត់ខ្លួនជនសង្ស័យ១០នាក់ មានដូចខាងក្រោម៖
១.ករណី អំពើលួច(ខ្សែក និងទូរស័ព្ទ)
-កើតហេតុថ្ងៃទី១៤.០៤.២០២២ ចំណុចភូមិព្រែកអំពិល ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ កសាងសំណុំរឿងតាមនីតិវិធី។
២.ករណី អំពើលួច(ដែក)
-កើតហេតុថ្ងៃទី២៤.០៤.២០២២ ចំណុចភូមិព្រែកក្របៅទី២ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ជនសង្ស័យចំនួន២នាក់ ឃាត់ខ្លួនជនសង្យ័យ០១នាក់ កសាងសំណុំរឿងតាមនីតិវិធី។
៣.ករណី អំពើលួច(ម៉ូតូ)
-កើតហេតុថ្ងៃទី២៦.០៤.២០២២ ចំណុចភូមិឃ្លាំងមឿងត្បូង ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ជនសង្ស័យចំនួន២នាក់ ឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ កសាងសំណុំរឿងតាមនីតិវិធី។
៤.ករណី អំពើលួច(ម៉ូតូ)
-កើតហេតុថ្ងៃទី១១.០៥.២០២២ ចំណុចភូមិព្រែកដូនហែម ឃុំព្រែកអំពិល ឃាត់ខ្លួនជនសង្ស័យចំនួន១នាក់ កសាងសំណុំរឿងតាមនីតិវិធី។
៥.ករណី លួចមានស្ថានទម្ងន់ទោស(ឆក់កាបូប)
-កើតហេតុថ្ងៃទី០៥.០៥.២០២២ ចំណុចភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ជនសង្ស័យចំនួន២នាក់ ឃាត់ខ្លួនបាន១នាក់ កសាងសំណុំរឿងតាមនីតិវិធី។
៦.ករណី អំពើលួច(ដែក)
-កើតហេតុថ្ងៃទី២៧.០៥.២០២២ ចំណុចភូមិព្រែកដូនហែម ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ឃាត់ខ្លួនបានជនសង្ស័យចំនួន១នាក់ កសាងសំណុំរឿងតាមនីតិវិធី។
៧.ករណី អំពើលួច(ដែក)
-កើតហេតុថ្ងៃទី២៩.០៥.២០២២ ចំណុចភូមិព្រែកដូនហែម ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ឃាត់ខ្លួនជនសង្ស័យចំនួន១នាក់ កសាងសំណុំរឿងតាមនីតិវិធី។
៨.ករណីអំពើលួច(ម៉ូតូ)
-កើតហេតុថ្ងៃទី១៩.០៦.២០២២ ចំណុចភូមិឃ្លាំងមឿងត្បូង ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ កសាងសំណុំរឿងតាមនីតិវិធី។

ករណីនេះកម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១៨ ក្នុងស្រុកខ្សាច់កណ្តាល បន្តក្តាប់មុខសញ្ញា ល្បាតពួនស្ទាក់បង្រ្កាបឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធករណី អំពើលួច ជាបន្តបន្ទាប់ចាត់ការតាមនីតិវិធី។
អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print