ខេត្តកំពង់ស្ពឺ៖ ព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៦ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីបូជាសពលោកស្រី សម រ៉ាវី ដោយមានការចូលរួមពីសំណាក់លោកជំទាវអ្នកតំណាងរាស្ត្រ មណ្ឌលខេត្តស្វាយរៀង សមាជិកក្រុមប្រឹក្សាខេត្តស្វាយរៀង តំណាងនារីខេត្តស្វាយរៀង ឯកឧត្តម លោកជំទាវឧកញ៉ា ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច សិស្សានុសិស្ស និងប្រជាពលរដ្ឋប្រមាណជាង៣០០នាក់ នៅវត្តកល្យព្រឹក្ស ហៅវត្តជង្រុក ដែលស្ថិតនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
នាឱកាសនោះផងដែរលោកស្រីក៏បានប្រទានភ្លើងនៃពិធីបូជាសព ហើយលោកជំទាវក៏បានឧបត្ថម្ភជាថវិកាដល់កងកម្លាំងប្រដាប់អាវុធ យាយជី តាជី ចុងភៅ និងសិស្សានុសិស្សផងដែរ៕
ដោយ៖ សុវណ្ណារ៉ា
...