Update៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការជាមួយកម្លាំងនគរបាលពាក់ព័ន្ធ ស្រាវជ្រាវចាប់ឃាត់ខ្លួនបានជនដៃដល់ដែលបាញ់សម្លាប់ អង្គរក្សយាមផ្ទះដូចគ្នា

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ នគរបាលនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជាក់ថា  ករណីបាញ់សម្លាប់ទៅលើជនរងគ្រោះឈ្មោះ គង់ សុត ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ អង្គរក្ស នាវេលាម៉ោង ១រសៀល ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២នេះ នៅចំណុចផ្ទះលេខ ៣៨ ផ្លូវ៣២២ ភូមិ៨  សង្កាត់បឹងកេងកង១  ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

នគរបាលនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានបន្តថា, លុះមកដល់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ កម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានសហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ធ្វើការបង្ក្រាបបានជនល្មើសឈ្មោះ អ៊ូ សូភី ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ (ជនដៃដល់)   ជាតៃកុងឡាន ឧកញ៉ា លឹម ប៊ុនសួរ នៅចំណុចភូមិសំប៉ានលើ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល និងដកហូតបានអាវុធខ្លី01ដើម ម៉ាក STEYR .M ពណ៌ខ្មៅ លេខ 4307 និងបង់ចំនួន01។

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌបញ្ជាក់ថា, បច្ចុប្បន្នយើងបានប្រគល់ជូនអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ជាម្ចាស់ករណីដើម្បីចាត់ការបន្តតាមនីតិវិធី។

ប្រតិបត្តិការនេះកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ហែម បូណា នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print