លោក គួច ចំរើន អញ្ជើញប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាសង្កាត់លេខ១ អាណត្តិទី៥ នៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ : នៅព្រឹកថ្ងៃពុធទី៦ ខែកក្កដា ឆ្នាំ២០២២ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាសង្កាត់លេខ១ អាណត្តិទី៥ នៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
តាមប្រកាសលេខ ៣៦៦១ប្រក ស្តីពីការទទួលស្គាល់សមាសភាពប្រធានក្រុមប្រឹក្សាសង្កាត់ និងសមាជិកក្រុមប្រឹក្សាសង្កាត់លេខ១ ចំនួន ១១រូប និងការទទួលស្គាល់ចៅសង្កាត់ សង្កាត់រងទី១ និងចៅសង្កាត់រងទី២ ចំនួន ៣រូប នៃសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

លោក ឈិត សុផាត ចៅសង្កាត់លេខ១ បានធ្វើការបេជ្ញាចិត្តថា ក្នុងនាមប្រធានក្រុមប្រឹក្សាសង្កាត់លេខ១ ចៅសង្កាត់លេខ១ អាណត្តិទី៥ ឆ្លើយតបទៅនឹងគុណនូបការៈប្រជាពលរដ្ឋខ្ញុំបាទសូមធ្វើការប្ដេជ្ញាចិត្ត៖
១.ប្ដេជ្ញារក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណជូនប្រជាពលរដ្ឋឱ្យល្អប្រសើរ
២.ប្តេជ្ញាបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឆាប់រហ័ស និងទាន់ពេលវេលា
៣.ប្តេជ្ញាធ្វើការអភិវឌ្ឍមូលដ្ឋានតាមផែនការកំណត់ និងតាមតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ។ បទស្កាត់រាល់បទល្មើសឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើស បន្តអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព។ យកចិត្តទុកដាក់ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយគុណភាព តម្លាភាព គណនេយ្យភាព និងជឿទុកចិត្ត។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុមានប្រសាសន៍ថា ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ក្នុងការចូលរួមប្រកាសតំណែងសមាជិកក្រុមប្រឹក្សាសង្កាត់លេខ១ អាណត្តិទី៥ ដែលប្រជាពលរដ្ឋគាំទ្របោះឆ្នោតកាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២កន្លងមក បន្តដឹកនាំសង្កាត់ ទោះបីអស់លោក លោកស្រីមកពីគណបក្សនយោបាយនៅក្នុងអាណត្តិ៥នេះ ត្រូវខិតខំបំពេញតួនាទី ភារកិច្ច ដើម្បីឆ្លើយតបតាមតម្រូវការប្រជាពលរដ្ឋ ព្រមទាំងបានកោតសរសើរក្រុមប្រឹក្សាសង្កាត់លេខ១ បានអនុវត្តនូវសមិទ្ធិផលជាច្រើនក្នុងអាណត្តិទី៥កន្លងមក ។

លោក អភិបាលខេត្តបានបន្តថា ចាប់ ពីឆ្នាំ២០០២ ព្រះរាជាណាចក្រកម្ពុជា បានដំណើរការរៀបចំបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់តាមគោកការណ៍លទ្ធុិប្រជាធិបតេយ្យ សេរីពហុបក្សចំនួន ៥លើករួចមកហើយ។
១.ការពង្រឹងពង្រីកដំណើរការលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សឪ្យចាក់គ្រឹះរហូតដល់មូលដ្ឋាន។
២.ការនាំមកនូវការផ្លាស់ប្តូររចនាសម្ព័ន្ធគ្រប់គ្រងរដ្ឋបាលនៅកម្ពុជា តាមបែបផែននៃវិម្ឈការ និងវិសហមជ្ឈការនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។
៣.ការលើកកម្ពស់ការចូល និងភាពជាម្ចាស់របស់ប្រជាពលរដ្ឋគ្រប់មូលដ្ឋានក្នុងការអភិវឌ្ឍមូលដ្ឋានរបស់ខ្លួនសំដៅកាត់ បន្ថយភាពក្រីក្រ លើកកម្ពស់គុណភាពនៃជីវិតរស់នៅរបស់ប្រជាពលរដ្ឋ។ ក្រុមប្រឹក្សាសង្កាត់លេខ១ថ្មី ជម្រុញចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលដែលមានលក្ខណៈសម្បត្តិ ៧យ៉ាង៖
១.ផ្តល់សេវាសាធារណ សេវារដ្ឋបាលប្រកបោយគុណភាព តម្លាភាព និងទទួលបានជឿជាក់ពីប្រជាពលរដ្ឋ។
២.គ្នាបទល្មើសលួច ឆក់ ប្លន់ គ្រឿងញៀនល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។
៣.មានសណ្តាប់ធ្នាប់សាធារណល្អ គ្នានគ្រោះថ្នាក់ចរាចរណ៍។
៤.គ្នានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្រ្តី និងកុមារ គ្មានអំពើហឹង្សាក្នុងគ្រួសារ គ្មានក្មេងទំនើង។៥.ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព ប្រសិទ្ធភាព។
៦.មានអនាម័យ សោភ័ណភាព និងបរិស្ថានល្អ។
៧.ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺឆ្លងរាតត្បាតសាហាវប្រកបដោយប្រសិទ្ធិភាព។

ក្នុងឱកាសនៅលោក អភិបាលខេត្ត ក៏បានធ្វើការផ្តាំផ្ញើលោក លោកស្រីជាប្រធានក្រុមប្រឹក្សា សមាជិកក្រុមប្រឹក្សា ចៅសង្កាត់ ចៅសង្កាត់រងទី១ និងទី២ នៃសង្កាត់លេខ១ មិនត្រូវធ្វើការប្រកួតប្រជែងខាងគណបក្សនយោបាយទៀតទេ គឺត្រូវរួមគ្នាប្រកួតប្រជែងលើការងារបំរើសេវាសាធារណជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍមូលដ្ឋានកាន់តែមានការរីកចម្រើនបន្តទៀត ដើម្បីធានាប្រសិទ្ធិភាពនៃការផ្តល់សេវានៅមូលដ្ឋាន ហើយបញ្ហាគន្លឹះសំខាន់គឺកាបំពេញតួនាទី ភារកិច្ចរបស់តួអង្គស្នូលសំខាន់ចំនួន៥៖
-ចៅសង្កាត់
-ស្មៀនសង្កាត់
-ប៉ុស្ថិ៍នគរបាលរដ្ឋបាលសង្កាត់
-មណ្ឌលសុខភាព ឬប៉ុស្តិ៍សុខភាព
-មេភូមិ តួអង្គទាំង៥ខាងលើ ខិតខំអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនក្នុងការផ្តល់សេវាសាធារណជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឪ្យបានល្អប្រសើរប្រកបដោយក្រម សីលធម៌ វិជ្ជាជីវះ កែលម្អឥរិយាបទក្នុងការប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋប្រកបដោយតម្លាភាព គណនេយ្យភាព និងយុត្តិធម៌ មិនត្រូវរើសអើងបែងចែកបក្សពួក គ្រួសារនិយម និងនិន្នាការនយោបាយ ដើម្បីបង្កើនជំនឿទុកចិត្ត និងគាំទ្រពីប្រជាពលរដ្ឋអនុវត្តឱ្យស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print