ទារកកើតមិនគ្រប់លក្ខណ: ឪពុកម្តាយមានជីវភាពក្រីក្រ ទីទាល់ត្រូវបានទទួលអំណោយ ពីសាខាកាកបាទក្រហមកម្ពុជា

ចែករំលែក៖

ខេត្តស្ទឹងត្រែង នាថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ លោកសាយ ព្រលឹង នាយកប្រតិបត្តិសាខា កាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង ព្រមទាំងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់ សាខា កាកបាទក្រហមកម្ពុជា បានជូន ដល់ ស្រ្តីសម្រាលកូន ដែលមានជីវភាពទីទាល់ក្រលំបាក ចំនួន១គ្រួសារ ដែលរស់នៅចំណុចកំផ្លាង ឃុំចំការលើ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។

ក្នុងឱកាសនោះផងដែរ លោកសាយ ព្រលឹង នាយកសាខាប្រតិបត្តិកាកបាទក្រហមកម្ពុជា បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីលោកស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ដោយក្តីនឹករលឹកបំផុត. ដែល ជានិច្ចជាកាល លោកប្រធាន គណៈកម្មការកាកបាទក្រហមកម្ពុជា តែងតែយកចិត្តទុកដាក់ និងគិតគូរពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ពេលវេលា ជា ពិសេស ក្នុងដំណាក់ការដ៏លំបាក នូវការរីករាលដាលនៃជំងឺកូវីដ-១៩ ហើយលោកប្រធានមិនបានទុកនរណាម្នាក់ចោលនោះឡើយ ស្របតាមពាក្យស្លោក “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”។

ជាពិសេសសូមបងប្អូន គោរព និងអនុវត្តទៅតាមប្រសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នូវ៣ការពារ ៣កុំ ដើម្បីជៀសផុតនូវការរីករាលដាល កូវិដ.១៩ និងការនែនាំរបស់ក្រសួងសុខាភិបាល។ ហើយក្នុងការនាំយកអំណោយផ្តល់ជូនគ្រសារ ក្រីក្រ១គ្រួសារ ខាងលើទទួល បាន : ដោយមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ជាប្រធានកាកបាទក្រហមកម្ពុជា. លោកប្រធានក៏បានពាំនាំសារផ្តាំផ្ញើ នូវប្រសាសន៍ដ៏ថ្លៃថ្លា ពីសម្តេចទាំងទ្វេរ សួរសុខទុក្ខ ដល់បងប្អូនប្រជាពលរដ្ឋ ទីណាបងប្អូនមានទុក្ខ ទីនោះមានវត្តមានសម្តេចទាំងទ្វេរ តែងតែនៅជិតបងប្អូនជានិច្ចជាកាល ដោះស្រាយនូវបន្ទុក ដែលបងប្អូនប្រជាពលរដ្ឋយើងជួបការលំបាក. ក្នុងការចែកអំណោយពេលនេះផងដែរ រួមមាន. អង្ករ២៥គីឡូក្រាម, ឃីត១ កញ្ចប់ ដូចជា (អាវ យឺត ភួយ មុង សារុង ក្រមា ), មី ១កេស, ត្រីខកំប៉ុង១យួរ និងថវិកាមួយចំនួនផងដែរ។

...

ដោយ:មាស សុផាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print