មន្ត្រីអង់គ្លេសជាង ៤០រូប លាលែងចេញពីតំណែង ចំណែកនាយករដ្ឋមន្ត្រីបដិសេធចុះចេញពីតំណែង

ចែករំលែក៖

នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson ប្រឈមនឹងសម្ពាធពីមហាជនឱ្យលាលែងចេញពីតំណែង ក្រោយពីមានមន្ត្រីរដ្ឋាភិបាលរហូតដល់ទៅ៤០រូបបានលាលែងចេញពីតំណែង។

សារព័ត៌មាន Al Jazeera នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែកក្កដា ឆ្នាំ២០២២ បានផ្សាយថា នាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន បានប្រាប់សមាជិកសភាថាលោកនឹងមិនលាលែងចេញពីតំណែងនោះទេ បើទោះបីគណៈរដ្ឋមន្ត្រី និងមន្ត្រីជាច្រើនរូបនាំគ្នាលាលែងពីតំណែងដើម្បីសម្ដែងការមិនពេញចិត្តចំពោះការដឹកនាំប្រទេសនិងការដោះស្រាយបញ្ហារបស់លោកពាក់ព័ន្ធនឹងសំណុំរឿងមន្ត្រីជាន់ខ្ពស់ម្នាក់ដែលរងការចោទប្រកាន់ពីការបៀតបៀនផ្លូវភេទក៏ដោយ។
ការបញ្ជាក់ជំហរខាងលើរបស់លោក ចនសុន ធ្វើឡើងក្នុងអំឡុងនៃការសួរដេញដោលមួយនៅឯសភាអង់គ្លេសកាលពីថ្ងៃពុធកន្លងមកនេះ។ លោក ចនសុន បានបញ្ជាក់ដូច្នេះថា «ការងាររបស់នាយករដ្ឋមន្ត្រីនៅក្នុងកាលៈទេសៈដ៏លំបាក នោះគឺបន្តដើរទៅមុខ ហើយនេះគឺជាអ្វីដែលខ្ញុំកំពុងធ្វើ»។ នាយករដ្ឋមន្ត្រីរូបនេះបន្ថែមទៀតថា លោកខ្លួនឯងមិនជឿទេថាវាជាការប្រឆាំងនឹងផលប្រយោជន៍ជាតិ បើលោកនៅតែបន្តកាន់អំណាចនោះ។
រដ្ឋាភិបាលរបស់លោក បូរីស ចនសុន បានធ្លាក់ចូលក្នុងវិបត្តិ បន្ទាប់ពីគណៈរដ្ឋមន្ត្រីសំខាន់ៗរបស់លោក ក្នុងនោះរួមមានទាំងរដ្ឋមន្ត្រីសុខាភិបាលអង់គ្លេស លោក សាជីដ ហ្សាវីដ (Sajid Javid) លាលែងចេញពីតំណែងដោយនិយាយថា លោក ចនសុន មិនមានសមត្ថភាពដឹកនាំរដ្ឋាភិបាលទេ។ គិតមកទល់នឹងពេលនេះ មានគណៈរដ្ឋមន្ត្រី និងមន្ត្រីរដ្ឋាភិបាលអង់គ្លេសចំនួន៤៣រូបហើយ បានសម្រេចចិត្តលាលែងចេញពីតំណែង៕ ដោយធីរីណា

...

រូប​ថត​ :​ CNN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print