កម្លាំងចម្រុះខេត្តបង្រ្កាបរថយន្តដឹកឈើប្រណិតមួយគ្រឿង

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កម្លាំងចម្រុះរួមមាន៖ គណៈកម្មការបង្រ្កាបបទល្មើសគ្រប់ប្រភេទ ក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់ មន្រ្តីជំនាញរដ្ឋបាលព្រៃឈើ និងកម្លាំងអាវុធហត្ថខេត្ត សហការគ្នាបង្រ្កាបរថយន្តដឹកឈើប្រណិត ១គ្រឿង ។

ប្រតិបត្តិការនេះប្រព្រឹត្តឡើងកាលពីវេលាម៉ោង ២០និង០៥នាទី ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ ៥៥ ត្រង់ចំណុចផ្លូវបំបែកផ្សារដើមគរ ស្ថិតក្នុងភូមិព្រែក៣  ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

តាមការបញ្ជាក់ពីលោក វណ្ណ សាវុធ នាយរងផ្នែករដ្ឋបាលព្រៃឈើក្រគរបានឱ្យដឹងថា ការអនុវត្តន៍នេះធ្វើឡើងតាមបញ្ជាផ្ទាល់ លោក អ៊ឹង គឹមលាង អភិបាលរងខេត្តពោធិ៍សាត់ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការបង្រ្កាបបទល្មើសគ្រប់ប្រភេទ ក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់ ។ លោកនាយរងផ្នែកបន្តថា រថយន្តដឹកឈើត្រូវបានបង្រ្កាបម៉ាក កាមរី ស៊េរីឆ្នាំ១៩៩៥ ចង្កូតស្ដាំ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ កំពង់ស្ពឺ 2A-0147 រថយន្តខាងលើដឹកឈើប្រភេទប្រណិតធ្នង់ចំនួន ៤១ដុំ ស្មើនឹង ១,៤៧៨ ម៉ែត្រគូប ។

លោកបន្តទៀតថា វត្ថុតាងរថយន្ត និងឈើប្រណិតត្រូវបានយកទៅរក្សាទុកដើម្បីបន្តតាមនីតិវិធីនៅខណ្ឌរដ្ឋបាលព្រៃឈើពោធិ៍សាត់ ៕

photo_2016-05-07_11-40-19

photo_2016-05-07_11-40-26

photo_2016-05-07_11-40-34

photo_2016-05-07_11-40-42

photo_2016-05-07_11-40-48

ដោយ៖ ប៉ឹម ពិន

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print