នគរបាលឃាត់ខ្លួនគ្រូខ្មែរម្នាក់ពីបទយកដៃស្ទាបអង្អែលកេរ្តិ៍ខ្មាសអ្នកជំងឺដោយយកលេសថាបណ្តេញគ្រោះចង្រៃ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ គ្រូខ្មែរម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំទឹកជោរ នៃអធិការដ្ឋាននគរបាលស្រុកព្រះនេត្រ​ព្រះ សហការជាមួយកម្លាំងនគរបាលស្រុកក្រឡាញ់ធ្វើការឃាត់ខ្លួន នៅរសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ ក្នុងភូមិសំបួរ ឃុំសំបួរ ស្រុកក្រឡាញ់ ខេត្តសៀមរាប  ពីបទប្រព្រឹត្តប្រទូស្តកេរ្តិ៍ខ្មាស ដែលបានកើតឡើងនៅវេលាម៉ោង៥ល្ងាចថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ នៅភូមិតាដែក ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
លោក មាស ប្ញទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះបានឱ្យដឹងថា បន្ទាប់ពីទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ គ.ស.ឌ ភេទស្រី អាយុ១៦ឆ្នាំ នៅភូមិសំបួរ ឃុំសំបួរ ស្រុកក្រឡាញ់ ខេត្តសៀមរាប បានប្តឹងចោទប្រកាន់ទៅលើឈ្មោះឈួ វ៉ាន់ថាន់ ភេទប្រុស អាយុ៤៤ឆ្នាំ ជាគ្រូខ្មែរ នៅភូមិតាដែក ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ។ នៅក្នុងពាក្សបណ្តឹងនាងបានរៀបរាប់ថា នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ ម៉ោង៥ល្ងាច ម្តាយរបស់នាងបានឱ្យនាងនិងប្អូនស្រីមានអាយុ១៥ឆ្នាំជិះម៉ូតូមកផ្ទះឈ្មោះឈួ វ៉ាន់ថាន់ ជាគ្រូខ្មែរ ដើម្បីមកវាស់ហត្ថធ្វើពែ(វាស់ខ្នាត)សម្រាប់រំដោះគ្រោះ ដែលនឹងធ្វើនៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២។ ពេលមកដល់ផ្ទះគ្រូខ្មែកំហូចនេះ គ្រូនេះបានឱ្យនាងនិងប្អូនស្រីឡើងលើផ្ទះដើម្បីធ្វើស្នងរូប។ បន្ទាប់មកគ្រូនេះបានឱ្យប្អូនស្រីនាងយកទៀនស្នងរូបនោះយកទៅដីក្រោយផ្ទះមានចម្ងាយប្រហែល១០០ម៉ែត្រ ហើយឱ្យនៅចាំភ្លើងទៀនដែលកំពុងឆេះនោះ ។ពេលនៅតែ២នាក់នៅលើផ្ទះ ឈ្មោះឈួ វ៉ាន់ថាន់ បានឱ្យនាងដេកផ្ងារពោះហើយទាញសើយអាវទៅលើចេញសុដន់ទាំងពីរ និងបានប្រោះទឹកមន្តលើក្បាលសុដន់ទាំងហើយយកដៃចាប់សុដន់ស្ទាបអង្អែល រួចគ្រូនេះបានសម្រាតសំពត់នាង ហើយយកចង្អុលដៃឆ្វេងមកចាក់លើប្រដាប់ភេទរបស់នាងចំនួន០៣លើក ( ឈ្មោះឈួ វ៉ាន់ថាន់ មិនបានស្រាតខោទេ)។ដោយមានសកម្មភាពបែបនេះធ្វើឱ្យនាងភ័យក៏បានរត់ចុះពីលើផ្ទះដោយមិនទាន់បានលើកសំពត់ស្លៀកផងទេ បន្ទាប់មកក៏បាននាំប្អូនត្រឡប់មកផ្ទះវិញ ។

លោកអធិការបានបញ្ជាក់ថា ក្រោយពីទទួលបណ្តឹងពីជនរងគ្រោះ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំទឹកជោរបានណែនាំឲ្យជនរងគ្រោះនិងម្តាយរៀបចំកម្មវិធីដូចបានគ្រោងទុកនៅនឹងផ្ទះជនរងគ្រោះក្នុងភូមិសំបួរ ឃុំសំបួរ ស្រុកក្រឡាញ់ ខេត្តសៀមរាប ហើយហៅគ្រូខ្មែរកំហូចរូបនេះទៅរំដោះគ្រោះធម្មតាដូចគ្មានរឿងអ្វីកើតឡើងឡើយ។ បន្ទាប់មកកម្លាំងនគរបាលប៉ុស្តិ៍ទឹកជោរនិងនគរបាលស្រុកក្រឡាញ់បានធ្វើការឃាត់ខ្លួនគ្រូខ្មែរកំហូចនៅនឹងផ្ទះជនរងគ្រោះនោះតែម្តង ។
លោកអធិការបញ្ជាក់ថា៖ ក្រោយពីឃាត់ខ្លួននិងសួរចម្លើយ គ្រូខ្មែររួបនេះបានឆ្លើយថា នៅវេលាម៉ោង៥ល្ងាចថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២នោះ គេពិតជាបានឱ្យក្មេងស្រីរងគ្រោះដេកផ្ងារពោះហើយបានសើយអាវឡើងលើចេញសុដន់ទាំងពីរ ដើម្បីយកទឹកមន្តប្រោះពីលើនិងបានយកដៃទៅញីអង្អែលពីលើសុដន់ និងបានស្រាតសំពត់និងខោលីអូមកត្រឹមក្បាលជង្គង់ហើយបានយកទឹកមន្តទៅប្រោះព្រំលើប្រដាប់ភេទទៀតធ្វើឱ្យម្រាមដៃទៅប៉ះប្រដាប់ភេទក្មេងស្រីនោះចំនួន០៣លើកមែន បន្ទាប់មកក្មេងស្រីនោះក៏ស្ទុះរត់ចុះពីលើផ្ទះ ។ ចំពោះការយកទឹកមន្តទៅប្រោះពីលើ និងយកដៃញីពីលើសុដន់ គឺដើម្បីឱ្យអស់គ្រោះ ។ដោយផ្អែកលើបណ្តឹងរបស់ក្មេងស្រីរងគ្រោះនិងចម្លើយសារភាពរបស់ជនល្មើសឈ្មោះឈួ វ៉ាន់ថាន់ កម្លាំងនគរបាលជំនាញកំពុងរៀបចំសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរ​បាលខេត្តបន្ទាយមានជ័យដើម្បីចាត់ការបន្តតាមនីតិវិធី៕

...

ដោយ៖ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print