​ប្រទះ​ឃើញ​សព​នារី​ម្នាក់​អណ្តែត​ទឹកមាត់​ច្រាំង​ទន្លេសាប​ក្រោម​ស្ពាន​ជ្រោយចង្វា​ថ្មី​

ចែករំលែក៖

​ភ្នំពេញ​៖​ ប្រទះ​ឃើញ​សព​នារី​ម្នាក់​អណ្តែត​ទឹកមាត់​ច្រាំង​ទន្លេសាប​ ក្រោម​ស្ពាន​ជ្រោយចង្វា​ថ្មី​ប៉ែក​ខាងកើត​នៅ​មិន​ស្គាល់​អត្តសញ្ញាណ​ ។​

​ហេតុការណ៍​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​ជិត​៩​ព្រឹក​ ថ្ងៃ​ទី​០៧​ ខែឧសភា​ ឆ្នាំ​២០១៦​ នៅ​គល់​ស្ពាន​ ជ្រោយចង្វា​ថ្មី​ ស្ថិត​នៅ​ក្នុង​ង​ភូមិ​ដើម​គរ​ សង្កាត់​-​ខណ្ឌ​ជ្រោយចង្វា​ ។​

​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា​ សព​នារី​រង​គ្រោះ​សំបុរ​សណ្តែកបាយ​ មាន​ អាយុ​ប្រហែល​ជិត​៣០​ឆ្នាំ​ ស្លៀកខោ​ខ្មៅ​ជើងវែង​ ពាក់អាវ​យឺតរ​ងារ​ ដៃ​វែង​ ព​ណ៍​ខៀវ​ស​ ឆ្នូត​ព​ណ៏​ក្រហម​។​

​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា​ កាល​ម៉ោង​ប្រហែល​១​រសៀល​ ថ្ងៃ​ទី​៦​ ខែឧសភា​ ឆ្នាំ​២០១៦​ គេ​ឃើញ​នារី​រង​គ្រោះ​បាន​ដើរ​ឡើង​លើ​ស្ពាន​ចាស់​ក្នុង​ទិស​ដៅ​ពី​លិច​មក​កើត​។​លុះ​ដើរមក​ដល់​ពាក់កណ្តាល​ស្ពាន​បំរុង​លោត​ពីលើ​ស្ពាន​តែ​ត្រូវ​បាន​អ្នកធ្វើការ​ងា​រត​ខ្សែកាប​នៅ​លើ​ស្ពាន​នោះ​ជួយ​ទាន់​បានអោយ​ជិះ​ម៉ូតូឌុប​ត្រឡប់​ទៅ​វិញ​បាត់​ទៅ​ ។​ លុះ​នៅ​វេលា​ម៉ោង​ ៥​ និង​ ២០​ នាទី​ល្ងាច​ថ្ងៃខែ​ឆ្នាំ​ដដែល​នោះ​ស្រាប់តែ​គេ​ឃើញ​នារី​ខា​លើ​ដើរមក​ពី​ចំណុច​ដដែល​ក្នុង​គោលបំណង​លោត​ទៀត​ ពេល​ដើរមក​ដល់​ពាក់កណ្តាល​ស្ពាន​ ក៏​សកម្មភាព​លោត​ពីលើ​ស្ពាន​លេច​ចូល​ទៅ​ក្នុង​បាត់​តែ​ម្តង​ ។​ លុះ​វេលា​ម៉ោង​ កើតហេតុ​ខាងលើ​ត្រូវ​ បាន​ប្រជាពលរដ្ឋ​ជនជាតិ​ឥ​ស្លា​ម​ដាក់​មង​តាម​ដង​ទន្លេសាប​ប្រទះ​ឃើញ​អណ្តែត​ទឹក​នៅ​ច​ណុ​ច​ខាង​លើក​ក៏​មាន​ការណ៍​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​មក​ចោមរោម​មើល​ និង​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលរ​ដ្ឋា​ន​អោយ​ចុះ​មក​ពិនិត្យ​នៅ​កន្លែង​កើតហេតុ​ ។​

​សព​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​ទំនាក់ទំនង​សមត្ថកិច្ច​ជំនាញ​ ធ្វើ​កោសល្យវិច័យ​នៅ​វត្ត​ប្រជុំ​សាគរ​ហៅ​វត្ត​ថ្មី​ រួច​តម្កល់​ទុក​សព​នៅ​ទី​នេះ​រង់ចាំ​ ស្វែងរក​ក្រុម​គ្រួសារ​មក​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕​

IMG_8817

image4

IMG_8818

ដោយ៖ ជ្រោយ​ពេជ្រ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print