នៅថ្ងៃទី៧ខែកក្កដា នាយករដ្ឋមន្ត្រីអង់គ្លេស លោក ប៊ូរីស ចនសុន(Boris Johnson)បានប្រកាសថា លោកនឹងលាលែងចេញពីតំណែងក្រោយបាត់បង់ការគាំទ្រពីបណ្តារដ្ឋមន្ត្រីនិងតំណាងរាស្ត្រនៅក្នុងគណបក្សកាន់អំណាច។ ប៉ុន្តែនាយករដ្ឋមន្ត្រីអង់គ្លេសបន្តកាន់តំណែងនាយករដ្ឋមន្ត្រីបណ្តោះអាសន្នរហូតដល់មាននាយករដ្ឋមន្ត្រីថ្មី។
នេះជាលទ្ធផលមិនអាចគេចបានក្រោយពេលដែលមានរដ្ឋមន្ត្រីដល់ទៅ៥០រូបលាលែងចេញពីតំណែង ។ បណ្តាតំណាងរាស្ត្រប្រកាសថា លោកចនសុន ត្រូវតែចេញពីតំណែងក្រោយពេលលោក ស្ថិតនៅឯកាក្នុងគណៈរដ្ឋមន្ត្រីរបស់លោក។
នាយករដ្ឋមន្ត្រី ចនសុនបានប្រកាសនៅខាងក្រៅការិយាល័យនាយករដ្ឋមន្ត្រីថា «នៅថ្ងៃនេះ ខ្ញុំបានសម្រេចជ្រើសរើសគណៈរដ្ឋមន្ត្រីថ្មីដើម្បីបន្តដឹកនាំប្រទេសរហូតដល់មាននាយករដ្ឋមន្ត្រីនិងគណៈរដ្ឋមន្ត្រីថ្មី។
ក្នុងរយៈពេល២៤ម៉ោង រដ្ឋមន្ត្រីនិងគណៈរដ្ឋមន្ត្រីចំនួន៥០រូបបានលាលែងចេញពីតំណែង ក្នុងរយៈពេល៤៨ម៉ោង ៕ ដោយធីរីណា
រូបថត : CAO