បណ្តាញទូរទស្សន៍ជប៉ុន NHK បានផ្សាយថា អតីតនាយករដ្ឋមន្ត្រី ជប៉ុន លោកស៊ីនហ្សូ អាបេ បានដួលដោយមានការហូរឈាមច្រើន ក្រោយពីមានសំឡេងផ្ទុះកាំភ្លើង ក្នុងពេលលោកកំពុងថ្លែងសុន្ទរកថា នៅ Nara ។
លោកស៊ីនហ្សូ អាបេ រងការបាញ់ប្រហារក្នុងពេលលោកកំពុងចូលរួមឃោសនាបោះឆ្នោតជូនលោក Kentaro Asah អាយុ ៤៦ឆ្នាំ ជាសមាជិកគណកប្សប្រជាធិបតេយ្យសេរី កាន់អំណាចស្ថិតនៅជិតស្ថានីយYamatosaidaiji ក្នុងទីក្រុង ណារ៉ា ។ លោករងការបាញ់ប្រហារនៅវេលាម៉ោង១១និង ៣០នាទីព្រឹកថ្ងៃទី៨ ខែកក្កដា (ពេលវេលាក្នុងតំបន់)។
លោកអាបេ អាយុ៦៧ឆ្នាំ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗនោះដែរក្រោយរងការបាញ់ប្រហារពីបុរសម្នាក់ ។
តាមសាក្សីនៅកន្លែងកើតហេតុ បានឱ្យដឹងថា មានសំឡេងផ្ទុះអាវុធ ពីរគ្រាប់ ក្នុងពេលលោកអាបេកំពុងតែថ្លែងសុន្ទរកថា ។
កម្លាំងប៉ូលិសបានចាប់ជនដៃដល់ភ្លាមៗនោះដែរ។ ក្នុងពេលនេះដែរ សារព័ត៌មាន NHK បានផ្សាយថា លោកអាបេ រងការបាញ់ប្រហារចំទ្រូង ហើយហូរឈាមជាច្រើន។ តាមព័ត៌មានអាប់ដែតថ្មីបំផុតរបស់សារព័ត៌មានខាងលើ លោកអាបេ ពិបាកក្នុងការឆ្លងផុតពីគ្រោះអាសន្ននេះណាស់៕ ដោយធីរីណា
រូបថត : NHK
រូបថត : Reuters