នាយឧត្តមសេនីយ៍ ហុឹម យ៉ាន៖​ ជម្រុញឱ្យមន្ត្រីទាំងអស់អនុវត្តតួនាទីភារកិច្ចឱ្យបានល្អ​ លុបបំបាត់ឱ្យបាននូវភាពអសកម្ម​ ជាពិសេសកែលម្អចំណុចដែលខ្វះខាត

ចែករំលែក៖

ភ្នំពេញ​៖​ ដោយអនុវត្តតាមការណែនាំរបស់លោក នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ នេត​ សាវឿន​ អគ្គស្នងការនគរបាលជាតិ​ នៅព្រឹកថ្ងៃសៅរ៍​ ទី០៩​ ខែកក្កដា​ ឆ្នាំ២០២២​នេះ​ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានរៀបចំពិធី​ សំណេះសំណាលជាមួយមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក​ និងមន្ត្រីជាប់កិច្ចសន្យាការងារសណ្តាប់ធ្នាប់ចរាចរណ៍​ រាជធានីភ្នំពេញ​ ក្រោមអធិបតីភាពលោកនាយឧត្តមសេនីយ៍ ហុឹម យ៉ាន អគ្គស្នងការរង តំណាងលោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ,លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោក មាន ចាន់យ៉ាដា​ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញ ។

ក្នុងពិធីនេះដែរ ក៏មានការចូលរួម ពីលោក លោកស្រីស្នងការរង ជំនួយការ នាយការិយាល័យ អធិការរងទទួលការងារចរាចរណ៍ សណ្តាប់ នាយ នាយរង ផ្នែក ចរាចរណ៍តាមបណ្តាអធិការដ្ឋានននគរបាលទាំង១៣ និង លោក នាយ នាយរង ការិយាល័យ មន្ត្រីទាំងអស់ចំណុះការិយាល័យចរាចរណ៍ផ្លូវគោក ដែលសរុបរួមមាន ៩៣១នាក់ ។

ជាមួយនេះដែរ​ លោកនាយឧត្តមសេនីយ៍​ ហុឹម​ យ៉ា​ន​ អគ្គស្នងការរង​,លោកឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ និងឯកឧត្តម​ មាន​ ចាន់យ៉ាដា​ អភិបាលរង​ នៃគណអភិបាលរាជធានីភ្នំពេញ​ បានអញ្ជេីញមានមតិណែនាំល្អៗ​ និងជម្រុញឱ្យមន្ត្រីទាំងអស់អនុវត្តតួនាទីភារកិច្ចឱ្យបានល្អ​ លុបបំបាត់ឱ្យបាននូវភាពអសកម្ម​ ជាពិសេសកែលម្អចំណុចដែលខ្វះខាត​ ។

ជាកិច្ចបញ្ចប់គណៈអធិបតី បាននាំយកថវិការបស់លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចែកជូនដល់មន្ត្រីចូលរួមទាំង ៩៣១នាក់ ដោយក្នុងម្នាក់ៗទទួលបាន ១០មុឺនរៀល៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print