ក្រុមអ្នកសារព័ត៌មានខេត្តស្វាយរៀងសួរ សុខទុក្ខនិងឧបត្ថម្ភថវិកាដល់ក្រុមគ្រួសារ លោក​ថត​ ភារៈ ភ្នាក់ងារទូរទស្សន៍ដែលរងគ្រោះរលំ​ផ្ទះ

ចែករំលែក៖

ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃទី៧ ខែ ឧសភា ឆ្នាំ២០១៦ ក្រុមអ្នកសារព័ត៌មានប្រចាំខេត្តស្វាយរៀងបានចុះសាកសួរសុខទុក្ខដល់លំនៅឋាន លោកថត ភារៈ ជាភ្នាក់ ងារទូរទស្សន៍ប៉ុស្តិ៍លេខ៩ប្រចាំខេត្តដែល​រងគ្រោះដោយសារខ្យល់កន្រ្តាក់បក់បោក​រលំផ្ទះខ្ទេចទាំងស្រុង កាលពីរសៀលថ្ងៃ ទី៥ ខែឧសភាឆ្នាំ២០១៦កន្លងទៅនេះ។

លោកថតភារៈបានឲ្យដឹងថាលោកវេជ្ជបណ្ឌិតកែរដ្ឋាប្រធានមន្ទីរសុខាភិបាលខេត្តបានជួយឧបត្ថម្ភថវិកា១០០ដុល្លារ និងមុង មួយ កន្ទេលមួយ ក្រមាមួយ លោក សំ សាវុធ ប្រធានន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តជួយថវិកា២០មុឺនរៀល លោក កែវចាន់ ប្រធានមន្ទីរព័ត៌មានខេត្តជួយ១០មឺុនរៀលលោកសេង សីលា អភិបាលក្រុងបាវិត ជួយ១៥មុឺនរៀលលោកលឹម សៀងហេង អភិបាលរងក្រុងបាវិតជួយ២០មុឺនរៀល ។

ចំណែកអ្នកសារព័ត៌មានខេត្តមានលោកសុនសុខជាតិទូរទស្សន៍cnc៥មឺុនរៀលលោកនុតនាងទូរទស្សន៍អប្សរា៤មឺុនរៀលលោកសឿសនទូរទស្សន៍ហង្សមាស៥មុឺន រៀល យឹម សុថាន កាសែតនគរវត្ត ២មុឺនរៀលលោកមិនភក្តីប៉ុស្តិ៍លេខ៥ពីរមុឺនរៀលលោកគុជ វិភាគ ទូរទស្សន៍បាយ័នជួយឥដ្ឋ ២ពាន់ដុំ លោកឯក ប៊ុនថា ២០មឺុនរៀល ។ លោក ថតភារៈនិងគ្រួសារបានថ្លែងអំណរគុណសប្បុរសជនដែលបានជួយរំលែកទុក្ខលំបាកដល់គ្រួសារនិងសូមឲ្យសប្បុរសជនទាំងអស់ជួបតែពុទ្ធពរទាំងបួនប្រការសម្រេចបានជោគជ័យគ្រប់ភារកិច្ច ។

លោកថតភារៈដែលកំពុងខ្វះជម្រកស្នាក់នៅក៏បានអំពាវនាវដល់សប្បុរសជនឲ្យជួយឧបត្ថម្ភបន្ថែមផងដែរ ដើម្បីយកថវិកាទាំងនោះសាងសង់ជម្រករស់នៅឡើងវិញ ៕

FB_IMG_1462600847866

FB_IMG_1462600839670

FB_IMG_1462600874899

FB_IMG_1462600866506

ដោយ៖ យឹមសុថាន

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print