ទីបំផុត ស្នេហាបែកបាក់ដែលពេជ្រ សូលីកា ព្យាយាមលាក់បាំងនោះគឺជាការពិត

ចែករំលែក៖

ភ្នំពេញ៖ អស់រយៈពេលជាច្រើនថ្ងៃកន្លងមកហើយដែលដំណឹងនៃការចែកផ្លូវគ្នាដើររវាងតារាចម្រៀងប្រចាំផលិតកម្មហង្សមាស អ្នកនាង ពេជ្រសូលីកា និងស្វាមី លោកគីមហាននោះត្រូវបានលេចចេញការសង្ស័យ ។ បើទោះបីជានាងព្យាយាមលាក់បាំងជាច្រើនថ្ងៃកន្លងមកមែនក៏ដោយក៏ពេលនេះគឺជារឿងពិតដែលមិនអាចបិទបាំងបន្តទៀតបាន។
គេចាំបានថានៅមុននេះបន្តិចមានការផ្ទុះឡើងទៅលើរឿងរាវស្នេហាររបស់តារាចម្រៀងអ្នកនាង ពេជ្រ សូលីកា ដែលពេលនេះជីវិតស្នេហារបស់អ្នកនាងបានឈានដល់ទីបញ្ចប់ហើយ ហេតុផលនេះអ្នកលេងបណ្តាញសង្គមជាច្រើនកំពុងតែជជែកគ្នាអំពីរឿងនេះ ។ រឿងរាវនេះគឺស្វាមីរបស់អ្នកនាងពេជសូលីការផ្ទាល់ជាសរសេបង្ហោះក្នុងបណ្តាញសង្គម ដោយលោកបានសរសេរថា អ្វី ដែល អនាគត នឹង មាន គឺ ជា ការ មិន ដឹង ខ្លួន របស់ យើង។ មេរៀនអតីតកាលរបស់គ្រូយើង ហើយបច្ចុប្បន្នគឺជាពេលវេលាដែលយើងអាចផ្លាស់ប្តូរអនាគតរបស់យើងបាន ពេញមួយបណ្តាសានៃទំនាក់ទំនងរបស់ Pich និង i យើងចែករំលែកពេលវេលាដ៏អស្ចារ្យជាច្រើនដែលពោរពេញដោយក្តីស្រលាញ់។ ការ ធ្វើ ដំណើរ របស់ យើង រហូត ដល់ ថ្ងៃ នេះ បាន នាំ មក នូវ កូន ប្រុស ដ៏ ស្រស់ ស្អាត របស់ យើង នៅ ថ្ងៃ ព្រហស្បតិ៍ ខែ មេសា។ បន្ទាប់ពីការពិចារណាជាច្រើនក្នុងរយៈពេលដ៏ច្រើននោះ យើងបានសន្និដ្ឋានថា យើងកាន់តែប្រសើរឡើងក្នុងនាមជាឪពុកម្តាយ និងមិត្តភក្តិ ជាពិសេសសម្រាប់កូនប្រុសរបស់យើង។ សូមជូនពរឱ្យនាងជួបតែសេចក្តីសុខ សេចក្តីប្រាថ្នាអ្វីទាំងអស់ ជាពិសេសសូមបន្តជំនះរាល់ឧបសគ្គក្នុងជីវិត។សូមគោរពស្រឡាញ់ និងគោរពជានិច្ច។ ពីគ្រួសារខ្ញុំ និងខ្ញុំ ។ គួរជម្រាបផងដែលថា សម្រាប់ កញ្ញា ហ្វីយ៉ាតា វីញក៏នៅមិនសុខផងដែល មិនទុកយូកញ្ញា បានបង្ហោះសារថា សុំមនុស្សមួយចំនួនបើពិតជាស្រឡាញ់ខ្ញុំ សូមមិនបាច់យករឿងដែលមិនពាក់ព័ន្ធនិងខ្ញុំមកប្រាប់ខ្ញុំទេ. ខ្ញុំអាហោសិកម្មអោយទៅគ្រប់មនុស្សដែលធ្វើមិនល្អដាក់ខ្ញុំអស់ហើយ មិនថាធ្លាប់មើលងាយខ្ញុំក្នុងនាមខ្ញុំជា single mum រឺធ្លាប់និយាយមិនល្អពីខ្ញុំ កុហកបោកប្រាស់រឺអ្វីក៏ដោយ. អញ្ចឹងខ្ញុំសុំមិនដឹងលឺអ្វីទាំងអស់. រាល់ថ្ងៃខ្ញុំរស់ជាខ្លួនខ្ញុំ ខំរកស៊ីធ្វើការចិញ្ចឹមកូន ត្រៀមសំរាប់អនាគតកូនទៅថ្ងៃមុននិងអនាគតខ្លួនឯង. រឿងអ្នកណាយ៉ាងម៉េចខ្ញុំមិនដឹងទេ ព្រោះកន្លងមកខ្ញុំធ្លាប់ដាស់តឿនហើយ. ខ្ញុំជឿថាពេលវេលានិងបើកភ្នែកមនុស្សមួយចំនួនអាចមើលឃើញថាកន្លងមកអ្វីដែលខ្ញុំធ្លាប់និយាយដាស់តឿនគឺសុទ្ធតែជាការពិតនិងខ្ញុំគ្រាន់តែចង់ឲ្យគេល្អ. តែការជ្រើសរើសគឺជារបស់មនុស្ស រើសតបស្នងទៅអំពើនោះដោយបែបណាជាកម្មផលរបស់គេ។ អញ្ចឹងសម្រាប់អ្នកដែលស្រឡាញ់រាប់អានខ្ញុំពិតប្រាកដ សុំកុំនិយាយរឿងដែលមិនពាក់ព័ន្ធនិងខ្ញុំប្រាប់ខ្ញុំអី ខ្ញុំមិនត្រូវការសើចយំអ្នកណាទេ. ព្រោះខ្ញុំគិតរឿងបាបបុណ្យ… ដោយសារតែគ្រប់យ៉ាងដែលយើងសាងវានឹងសងយើងនៅក្នុងជាតិនេះមិនចាំបាច់ជាតិក្រោយ។
សារនេះគ្រប់គ្រាន់ដែលអាចបញ្ជាក់បានថាចំណងស្នេហាពួកគេបានដើរដល់ផ្លូវទាល់៕


ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print