ខេត្តព្រះសីហនុ៖ បើយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឱ្យដឹងនៅរសៀលថ្ងៃសៅរ៍ទី០៩ ខែកក្កដា ឆ្នាំ២០២២នេះថា៖ ដោយមានការដឹកនាំបញ្ជាពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និងបានរៀបចំផែនការបង្រ្កាបយ៉ាងល្អិតល្អន់ ដើម្បីចាប់ឃាត់ខ្លួនមុខសញ្ញាធ្វើសកម្មភាពឆក់ទូរស័ព្ទ និងកាបូបរបស់ប្រជាពលរដ្ឋយ៉ាងសកម្ម មួយក្រុមធំដែលមកពីរាជធានីភ្នំពេញ លុះដល់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ ការិយាល័យជំនាញយើងបានធ្វើការឃាត់ខ្លួនមុខសញ្ញាសង្ស័យចំនួន ០៧នាក់ ជាបន្តបន្ទាប់ ដែលពាក់ព័ន្ធនឹងករណី អំពើលួចមានស្ថានទម្ងន់ទោស (ឆក់) និងដកហូតបានសម្ភារវត្ថុតាងមួយចំនួន ។
ជនសង្ស័យចំនួន ០៧នាក់ មានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ ផល លុច ហៅ ចាស់ ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ រាជធានភ្នំពេញ ។
២-ឈ្មោះ ណែម ផានិត ហៅ ខ្និត ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ រាជធានភ្នំពេញ ។
៣-ឈ្មោះ ឈៀង សីហា ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិតំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
៤-ឈ្មោះ ឃុត សុជាតិ ហៅ ញ៉ា ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ដឹកម្ហូប ស្នាក់នៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
៥-ឈ្មោះ ឆាន់ ណាទ្រីវ ហៅ ហេង ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
៦-ឈ្មោះ នាង សុផា ហៅ ឡេវ ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ខណ្ឌស្ទឹងមានជ័យ រាជធានីភ្នំពេញ ។
៧-ឈ្មោះ ហ៊ួ គឹមសេង ហៅ ពូជ ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។
សម្ភារវត្ថុតាងចាប់យកបាន៖
-ម៉ូតូចំនួន ០៥គ្រឿង៖ (មធ្យោបាយធ្វើសកម្មភាព)
១-ម៉ាក និច ពណ៌ប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 1GW-8416 ។
២-ម៉ាក និច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GV-3455 ។ (ប្រើស្លាកលេខក្លែងបន្លំ សម្រាប់ធ្វើសកម្មភាពឆក់)
៣-ម៉ាក ស្កុបភី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ កណ្តាល 1AJ-1655 ។
៤-ម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1R-0372 ។
៥-ម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខ ។
-ស្លាកលេខម៉ូតូ ១ផ្ទាំង លេខ ភ្នំពេញ 1IU-9928 ។ (ផ្លាស់ប្តូរពេលធ្វើសកម្មភាពឆក់)
-ទូរស័ព្ទចំនួន ០៦គ្រឿង ។
-កាបូបលុយ ចំនួន ០៥ ។
បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងបន្តនីតិវិធី៕ដោយ៖ស តារា