ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆា្នំ២០១៦នេះ លោក ចេង មុនីរ៉ា អភិបាលរងខណ្ឌដង្កោ និងជាអនុប្រធានក្រុមការងារចុះជួយសងា្កត់ព្រៃវែង រួមជាមួយក្រុមការងារសង្កាត់ព្រៃវែង បានផ្តល់ទឹកស្អាតជូនប្រជាពលរដ្ឋនៅភូមិព្រៃវែងខាងកើត និងចុះសំបុត្រកំណើតជូនទារក និងទារិកានៅភូមិសេរីដីដុះ សង្កាត់ព្រៃវែង ខណ្ឌដង្កោ ។
ក្នុងឱកាសចុះធ្វើសំបុត្រកំណើត លោកអភិបាលរងបានជួបសំណេះសំណាលនឹងសាកសួរសុខទុក្ខប្រជាពលរដ្ឋតាមផ្ទះ ។ គួរបញ្ជាក់ថាកន្លងមកលោកអភិបាលរងតែងតែយកចិត្តទុក្ខនឹងចុះសួរសុខទុក្ខប្រជាពលរដ្ឋដល់លំនៅឋានក្នុងភូមិសាស្ត្ររបស់ខ្លួន ដោយមិនដែលគិតថា ម៉ោងការងារឬក៏ម៉ោងសម្រាកឡើយ ៕
ដោយ៖ តាឡឹម
...