អ្នកនយោបាយ៨រូបចូលរួមប្រកួតប្រជែងតំណែងនាយករដ្ឋមន្ត្រីអង់គ្លេស

ចែករំលែក៖

នៅពេលនេះមានបេក្ខភាព៤រូប បន្ថែមទៀតបានឈរឈ្មោះជាបេក្ខភាពនាយករដ្ឋមន្ត្រីអង់គ្លេសជំនួសនាយករដ្ឋមន្ត្រី បូរីស ចនសុន។ ជាមួយគ្នានេះដែរគណបក្សកាន់អំណាចកំពុងតែខិតខំជំរុញការជ្រើសរើសបេក្ខភាពដែលមានសមត្ថភាពដើម្បីបន្តដឹកនាំប្រទេសអង់គ្លេស។

សារព័ត៌មានរ៉យទ័របានផ្សាយថា គណៈកម្មការបង្កើតច្បាប់ឆ្នាំ១៩២២ របស់គណបក្សកាន់អំណាចនឹងលើកយកពេលវេលា និងច្បាប់សម្រាប់ការប្រកួតប្រជែងតំណែងនាយករដ្ឋមន្ត្រីនៅសប្តាហ៍ក្រោយ។
កាលពីថ្ងៃទី៩ខែកក្កដា រដ្ឋមន្ត្រីក្រសួងចរាចរណ៍ លោក Grant Shapps រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ Nadhim Zahawi និងអតីតរដ្ឋមន្ត្រីពីររូបទៀតគឺលោក Jeremy Hunt និង Sajid Javid បានប្រកាសឈរឈ្មោះប្រកូតប្រជែងតំណែងនាយករដ្ឋមន្ត្រី អង់គ្លេស ។ សរុបបេក្ខភាពប្រជែងតំណែងនាយករដ្ឋមន្ត្រីនាពេលនេះបានកើនឡើង៨នាក់ហើយ។ ជាមួយគ្នានេះក៏មានអ្នកនយោបាយស្ត្រី២រូបនឹងចូលរួមប្រកួតប្រជែងផងដែរ ។
តាមសារព័ត៌មាន The Mail បានផ្សាយថា រដ្ឋមន្ត្រីការបរទេស Liz Trussនិងចាប់ផ្តើមយុទ្ធនាការឃោសនាបោះឆ្នោតរបស់ខ្លួននៅថ្ងៃទី១១ខែកក្កដា ដោយសន្យាកាត់បន្ថយពន្ធដារ និងដោះស្រាយវិបត្តិប្រាក់ចំណាយប្រចាំថ្ងៃរបស់ពលរដ្ឋកើនឡើងខ្ពស់៕ ដោយធីរីណា

...

រូប​ថត​ :​ AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print