មន្ត្រីយោធាពាក់ស័ក្តិ៥ ឈ្មោះ រោង សារឹម ត្រូវបានគេអះអាងថា ជាអ្នកញុះញង់ប្រជាពលរដ្ឋ ឱ្យប្រឆាំងការចាប់រថយន្តដឹកលើសទម្ងន់

ចែករំលែក៖

ខេត្តបាត់ដំបង : ប្រជាពលរដ្ឋនៅតំបន់ជាច្រើនបានប្រមូលផ្តុំគ្នារារាំងមិនឱ្យរថយន្តចេញនោះឡើយ បើទោះបីជាមានការអន្តរាគមន៍ពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង លោក កែវ សុជាតិ ក៏ដោយ។ ខណៈប្រជាពលរដ្ឋទម្លាយថា, មន្ត្រីយោធាពាក់ស័ក្តិ៥ ឈ្មោះ រោង សារឹម ត្រូវបានគេអះអាងថា ជាអ្នកញុះញង់ប្រជាពលរដ្ឋ ឱ្យប្រឆាំងការចាប់រថយន្តដឹកលើសទម្ងន់។

សូមបញ្ជាក់ថា, រហូតដល់វេលាម៉ោងប្រមាណ១០យប់ថ្ងៃសៅរ៍ ទី០៩ ខែកក្កដា ឆ្នាំ២០២២ម្សិលមុិញនេះ មានរថយន្តរបស់ឈ្មួញថៃដែលចូលមកដឹកពោតពីឈ្មួញខ្មែរលើសទម្ងន់កំណត់រហូតដល់ជាង ៤០តោននោះ មិនទាន់យកចេញពីទីតាំងឈ្មួញប្រមូលទិញពោតមួយកន្លែងនៅក្បែររង្វង់មូលច្រកអូររំដួលក្នុងស្រុកភ្នំព្រឹក ខេត្តបាត់ដំបងបាននៅឡើយនោះទេ។
ជាការពិត មួយរយៈកន្លងទៅឡានដឹកទំនិញតាមច្រកអូររំដួល បានចូលដឹកទំនិញ កសិផលនៅទឹកដីខេត្តបាត់ដំបង ភាគច្រើនដឹកលើសទម្ងន់ ដល់ប្រមាណជា១០០តោន ឯណោះ។

សូមបញ្ចូលថា, ការប្រមូលផ្តុំរបស់ប្រជាពលរដ្ឋរារាំងមិនឱ្យយករថយន្តថៃដែលល្មើសដឹកលើសទម្ងន់កំណត់ដោយច្បាប់នេះ ត្រូវបានគេអះអាងថា មានការរៀបចំពីក្រោយដោយក្រុមឈ្មួញខ្មែរប្រមូលពោតលក់ទៅឱ្យឈ្មួញថៃ។ ក្រុមឈ្មួញទាំងនេះ បានព្យាយាមបំផុសប្រជាពលរដ្ឋឱ្យរារាំងការចុះចាប់រថយន្តដឹកលើសទម្ងន់ ក្រោមហេតុផលថាពួកគេលក់អត់ចំណេញ។ ពួកគេបានបំភ័យប្រជាពលរដ្ឋថា បើមិនឱ្យដឹកលើសទម្ងន់ទេនោះ ក្រុមឈ្មួញថៃមិនបើករថយន្តចូលមកទិញពោតនោះឡើយ។

ឈ្មួញដែលនៅពីក្រោយការបំផុសប្រជាពលរដ្ឋប្រឆាំងការអនុវត្តច្បាប់របស់មន្ត្រីបង្ក្រាបបទល្មើសដឹកជញ្ជូននេះ ត្រូវបានគេទម្លាយថា មានឈ្មោះ រោង សារឹម ជាមន្ត្រីយោធាពាក់ស័ក្តិ៥ និងមានតួនាទីជាមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្តបាត់ដំបង។
ប្រសិនបើមានករណីបែបនេះមែន ទាំងមេបញ្ជាការ តំបន់់ប្រតិបត្តិការសឹករង បាត់ដំបង មេបញ្ជាការ យោធភូមិភាគទី៥ ខាងជំនាញមន្ទីរ-ក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងអោយ គួរចាត់វិធានការក្នុងរឿងនេះ ។

សូមជម្រាបជូនថា, លោក រោង សារឹម ត្រូវបានគេអះអាងថា ជាមេឈ្មួញធំរកស៊ីប្រមូលទិញកសិផលប្រជាពលរដ្ឋនៅស្រុកភ្នំព្រឹក និងសំពៅលូន ហើយយកទៅលក់ឱ្យប្រទេសថៃបន្ត។

ជាមួយគ្នានេះ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការ សូមស្នើឲ្យក្រសួងការពារជាតិ ធ្វើការពិនិត្យលើមន្រ្តីយោធាដែលនៅពីក្រោយខ្នងនៃហេតុការណ៍នេះ ដើម្បីដាក់ទោសទៅតាមវិន័យកងកម្លាំង។

សម្រាប់ការចុះចាប់រថយន្តដឹកលើសទម្ងន់នេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជូន លោក ឯក រដ្ឋ អនុរដ្ឋលេខាធិការក្រសួង ដឹកនាំកម្លាំងចុះអនុវត្តការងារនេះផ្ទាល់នៅកន្លែងកើតហេតុ។

កសិផលពោតរបស់កសិករខ្មែរ ត្រូវបាននាំចេញជារៀងរាល់ថ្ងៃ តាមច្រកអន្តរជាតិភ្នំដី ខេត្តបាត់ដំបង មិនមែនចេញតែច្រករបៀងអូររំដួល ស្រុកភ្នំព្រឹក ដែលមានរថយន្តដឹកលើសទម្ងន់ធ្ងន់ធ្ងរនោះទេ។

ការដឹកតាមច្រករបៀងអូររំដួល គឺឈ្មួញថៃអាចដឹកលើសទម្ងន់ខ្លាំង ដែលទទួលផលចំណេញខ្ពស់ជាង ដឹកជញ្ជូនតាមច្រកផ្លូវការ ព្រោះមានអ្នកកាងដែលជាមន្ត្រីយោធា។ ច្រកអន្តរជាតិអនុញ្ញាតឲ្យដឹកតែជាង ៤០តោនតាមច្បាប់ តែច្រករបៀងវិញរហូតដល់ជាង៨០តោន ឬដល់១០០តោនក៏មាន។ ចុះហេតុអីមិនព្រមដឹកទម្ងន់ស្តង់ដារកំណត់? ដើម្បីកុំឲ្យមានបញ្ហា ចុះមិនព្រមនាំចេញតាមច្រកអន្តរជាតិ បើមិនឲ្យលើសទម្ងន់?

តើកសិផលពោតរាំងស្ទះទេ បើយើងនាំគ្នាគោរពច្បាប់ដឹកតាមទម្ងន់ស្តង់ដារ ? កសិផលមិនរាំងស្ទះទេ ព្រោះមានការនាំចេញតាមច្រកអន្តរជាតិផ្សេង។ កសិផលមិនរាំងស្ទះទេ ព្រោះតាមច្រករបៀងក៏អាចដឹងបានតែត្រូវគោរពទម្ងង់ស្តង់ដារដូចគ្នា ក៏គ្មានអ្នកចាប់ដែរ។ និយាយរួមយើងនាំគ្នាគោរពច្បាប់។
សូមរំលឹកថា, រាល់ថ្ងៃប្រជាពលរដ្ឋ តែថតបានពីសកម្មភាពភាពឡានថៃចូលមកដឹកទំនិញតាមច្រកអូររំដួល គឺផ្ទុកលើសទម្ងន់ ផ្ទុយទៅវិញ សមត្ថកិច្ច អាជ្ញាធរ ជំនាញ ស្ងាត់អោយឈឹង ឆ្ងល់ដែរ មិនដឹងមានកត្តាអ្វីត្រូវអនុញ្ញាត និងអនុគ្រោះ ! លោកទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ស៊ុន ចាន់ថុល បានរឹតបន្តឹងក្នុងរឿងនេះ ដើម្បីការពារផ្លូវជាតិកុំឲ្យស្រុតប្រេះស្រាំ ទីបំផុតសកម្មភាពដឹកជញ្ជូនបែបនេះនៅតែមាន។
ទោះជាមានការលើកឡើងខាងលើនោះក៏ដោយ អង្គភាពព័ត៌មាន “នគរវត្ត” មិនអាចសុំការបំភ្លឺបានទេពី មន្ត្រីយោធាពាក់ស័ក្តិ៥ ឈ្មោះ រោង សារឹម ត្រូវបានគេអះអាងថា ជាអ្នកញុះញង់ប្រជាពលរដ្ឋ ឱ្យប្រឆាំងការចាប់រថយន្តដឹកលើសទម្ងន់ នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ ដោយសារគ្មានលេខទូរស័ព្ទ ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print