ជិះម៉ូតូដួលត្រូវរថយន្តកិនស្លាប់ភ្លាមៗ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងបន្ទាប់ពីជិះម៉ូតូដួលហើយត្រូវរថយន្តកិនបែកក្បាលភ្លាៗនៅកន្លែងកើតហេតុ។
ហេតុការណ៍គ្រោះថ្នាក់នេះនៅតាមបណ្តោយផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រលេខ៦៧.៦៨ត្រង់ចំណុចភូមិត្រពាំងអត់ទឹក ឃុំគីរីវ័ន្ត​ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺកាលពីវេលាម៉ោង៣និង១៥នាទីរសៀលថ្ងៃទី១០ខែកក្កដាឆ្នាំ២០២២។
នគរបាលមូលដ្ឋានបានឲ្យដឹងថាជនរងគ្រោះមានឈ្មោះ អ៊ុឹម នក់ ភេទប្រុសអាយុ៤៦ឆ្នាំ
រស់នៅភូមិត្រពាំងកក់ ឃុំទួលសាលា ស្រុកបសេដ្ឋ។
ឌុបកូនប្រុសអាយុប្រមាណជាង៣ឆ្នាំរងរបួសស្រាលជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ពណ៌ខ្មៅពាក់ស្លាកលេខ១K០០៩៩បើកបរពីទិសខាងកើតទៅទិលខាងលិច។
ប្រភពបានបន្តទៀតថាមកដល់ចំណុចកើតហេតុខាងលើបានដួលដោយខ្លួនឯង ហើយមានរថយន្តមួយគ្រឿង ម៉ាកHINO ពណ៌ស ពាក់ស្លាកលេខភ្នំពេញ​៣F-៦៧៨៦សណ្តោងស៉ឺមីរ៉ឺម៉ក់​ពាក់ស្លាកលេខភ្នំពេញ​៤A-៩៣៦៣អ្នកបើកបរមិនស្គាល់អត្តសញ្ញាណដែលកំពុងបើកបរស្របទិសគ្នា កិនអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តងទៅ។
ក្រោយកើតហេតុមន្ត្រីជំនាញបានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី
ចំពោះវត្ថុតាងរថយន្ត និងម៉ូតូ យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួចរងចាំដោះស្រាយនៅពេលក្រោយ៕

...

ដោយ៖ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print