គណបក្សប្រជាធិបតេយ្យសេរី(LDP របស់នាយករដ្ឋមន្ត្រី Fumio Kishida ទទួលបានយ៉ាងតិច ៦៣កៅអីក្នុងចំណោម ១២៥ កៅអីក្នុងព្រឹទ្ធសភា នេះមិនគិតចំនួនកៅអីដែលគណបក្សសម្ព័ន្ធមិត្ត Komeito ទទួលបាន។
បើតាមទូរទស្សន៍ជប៉ុន NHK គណបក្សប្រជាធិបតេយ្យសេរីរបស់លោក អាបេ និងនាយករដ្ឋមន្ត្រីជប៉ុនសព្វថ្ងៃ គឺលោក គីស៊ីដា ហ្វូមីអុ (Kishida Fumio) រួមទាំងគណបក្ស កូមីតុ (Komeito) ដែលជាបក្សសម្ព័ន្ធមិត្តទទួលបានអាសនៈចំនួន ៧៦ នៅក្នុងចំណោមអាសនៈ១២៥ ដោយក្នុងនោះ គណបក្សរបស់លោក អាបេ ម្នាក់ឯងទទួលបាន ៦៣អាសនៈដែលជាសំឡេងភាគច្រើន ទោះជាមិនអាចកាន់កាប់សំឡេងភាគច្រើនដាច់ខាត នៅក្នុងព្រឹទ្ធសភាក៏ដោយ។
ក្រោយទទួលបានជ័យជម្នះ លោក គីស៊ីដា ហ្វូមីអុ បានសន្យាថានឹងដោះស្រាយបញ្ហាធំៗដែលជប៉ុនកំពុងប្រឈមក្នុងនោះរួមមាន កូវីដ១៩ សង្រ្គាមនៅអ៊ុយក្រែន និងការឡើងថ្លៃទំនិញដើម ហើយលោកក៏បានសន្យាពង្រឹងសេដ្ឋកិច្ចជប៉ុនឡើងវិញផងដែរ ខណៈប្រជាជនជប៉ុន កំពុងកាន់ទុក្ខមរណភាពរបស់លោក អាបេ៕
រូបថត : Kyodo/ Japantimes