លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ៖​ ចាត់ឱ្យ​កម្លាំងចម្រុះចុះផ្សព្វផ្សាយ​ពីអាកាសធាតុដែលទទួលរងឥទ្ធិពល​ពីជ្រលងនៃប្រព័ន្ធសម្ពាធទាប​ មកពីភាគខាងជេីងប្រទេសជិតខាង​

ចែករំលែក៖

ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ឱ្យ​កម្លាំងចម្រុះ​របស់អធិការដ្ឋាននគរបាលក្រុងកោះរ៉ុង​ និងកម្លាំងប៉ុស្តិ៍ទាំង២សង្កាត់ នៅព្រឹកថ្ងៃចន្ទ ១៣កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ បានចុះផ្សព្វផ្សាយ​ពីអាកាសធាតុតាមការណែនាំរបស់​ ក្រសួងធនធានទឹក​ និងឧតុនិយម​ ដោយប្រទេសកម្ពុជា នឹងបន្តទទួលរងឥទ្ធិពល​ពីជ្រលងនៃប្រព័ន្ធសម្ពាធទាប​ មកពីភាគខាងជេីងប្រទេសជិតខាង​ ដែលបណ្តាអោយខេត្តជាប់មាត់សមុទ្រ​ នឹងអាចមានភ្លៀងពីកម្រិតមធ្យម​ ទៅច្រេីន​ លាយឡំផ្គរ​ រន្ទះ​ ខ្យល់កន្រ្តាក់​ ព្រមទាំងរលកសមុទ្រមានកំពស់ខ្ពស់​ ។

ជាមួយគ្នានោះ​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ សូមអំពាវនាវដល់​ ម្ចាស់ទូកអាជីវកម្ម​ ប្រជានេសាទ​ មានការប្រុងប្រយ័ត្នខ្ពស់​ ទាំងប្រព័ន្ធបច្ចេកទេស​ និងសំភារះសុវត្ថិភាពផ្សេងៗ​ និងស្តាប់តាមការណែនាំរបស់អាជ្ញាធរមានសមត្តកិច្ចអោយបានខ្ជាប់ខ្ជួន ពិសេសភ្ញៀវទេសចរណ៍​ សូមមានការប្រុងប្រយ័ត្នខ្ពស់​ ប្រេីប្រាស់អាវពោងទាំងពេលធ្វេីដំណេីរតាមទូកទេសចរណ៍ និងពេលចុះលេងទឹក ព្រមទាំងចៀសវាងកុំទៅលេងដល់ទឹកជ្រៅ ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print