ប្រធានាធិបតីអ៊ុយក្រែនស្នើនាយករដ្ឋមន្ត្រីអង់គ្លេស បូរីស ចនសុន ធ្វើជាអភិបាលតំបន់ Odessa

ចែករំលែក៖

នាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន ត្រូវបានប្រធានាធិបតីអ៊ុយក្រែន អញ្ជើញឱ្យកាន់តំណែងជាអភិបាលតំបន់ Odessa ក្រោយពេលលោកចាកចេញពីតំណែងនាយករដ្ឋមន្ត្រីនាពេលខាងមុខ ។

នាយករដ្ឋមន្ត្រីអង់គ្លេស លោក ចនសុន បានប្រកាសលាលែងចេញពីតំណែង ហើយដកខ្លួនចេញពីនយោបាយ ។ តាមការប្រកាស ក្រោយការចាកចេញពីតំណែងនាយករដ្ឋមន្ត្រី លោក ចនសុននៅតែជាសមាជិករដ្ឋសភា ប៉ុន្តែមិនអាចឈរឈ្មោះជាបេក្ខភាព នាយករដ្ឋមន្ត្រីនោះឡើយ។
ក្រោយពេលបញ្ចប់អាជីពនយោបាយ លោកចនសុននឹងក្លាយទៅជាអ្នកស្រាវជ្រាវឬអ្នកថ្លែងសន្ទរកថានៅក្នុងកម្មវិធីផ្សេងៗ ប៉ុន្តែនៅមានតំណែងថ្មីបង្កភាពភ្ញាក់ផ្អើល។
ពេលថ្មីនេះ មានប្រភពព័ត៌មានពាក់ព័ន្ធបានឱ្យដឹងថា នាយករដ្ឋមន្ត្រីចនសុន ត្រូវបានប្រធានាធិបតីអ៊ុយក្រែន លោក Zelensky ស្នើដោយផ្ទាល់ឱ្យកាន់តំណែងអភិបាលតំបន់ Odessa ក្រោយលាលែងចេញពីតំណែងពីនាយករដ្ឋមន្ត្រីអង់គ្លេស។
នាយករដ្ឋមន្ត្រីអង់គ្លេស បានផ្តល់ព័ត៌មានដល់មិត្តអ៊ុយក្រែនថា លោកនឹងលាលែងចេញពីតំណែង ។ ភ្លាមៗនោះប្រធានាធិបតីអ៊ុយក្រែនស្នើឱ្យលោកកាន់តំណែងជាអភិបាលតំបន់ Odessa ៕ ដោយធីរីណា

...

រូប​ថត​ :​ ANTD.VN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print