ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចខណ្ឌដង្កោឃាត់ខ្លួនពាក់ព័ន្ធករណីជួញដូរ ដោយខុសច្បាប់ នូវសារធាតុញៀន

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចខណ្ឌដង្កោ កាលពីថ្ងៃទី១១ ខែកក្តដា ឆ្នាំ២០២២ ម្សិលមិញ បានធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរ ដោយខុសច្បាប់ នូវសារធាតុញៀន ស្ថិតត្រង់ចំណុចផ្លូវបេតុង ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ ថន រស្មី ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួល ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សម្រាប់វត្ថុតាង ដកហូតបានរួមមាន ៖ ក្រាមពណ៌សថ្លា ចំនួន ០៧កញ្ចប់ថង់ ធំល្មមចំនួន០២កញ្ចប់ថង់, តូចចំនួន០៥កញ្ចប់ថង់ និងថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន។

បច្ចុប្បន្ន ជនសង្ស័យខាងលើនេះ ត្រូវបានសមត្ថកិច្ចខណ្ឌដង្កោ ឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការនគរបាលខណ្ឌដង្កោ កំពុងតែកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តទៅតាមនីតិវិធី៕

...

ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print