រដ្ឋបាលរាជធានី ក្នុងឆមាសទី១នេះ បានថែទាំផ្លូវ ថ្នល់ លូ ប្រឡាយបានល្អ ធ្វើឲ្យ រាជធានី ជាទីក្រុងស្អាត មានសោភណ្ឌភាពស្រស់ បំព្រង

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងឆមាសទី១ ឆ្នាំ២០២២នេះ បានធ្វើសកម្មភាពយ៉ាងសកម្មភាព លើការងារថែ ទាំ ផ្លូវ ថ្នល់ ជាប្រចាំ មានទាំងការងារលុបសំបុកមាន់ លុបស្នាមប្រេះ ស្តារលូ ប្រឡាយ ជាមួយនិងការលាបបង្គោលគីឡូម៉ែត្រផងដែរ ហើយការងារនេះពិតជាទទួលបាននូវការកោតសរសើរពីក្រុមប្រឹក្សារាជធានីភ្នំពេញ ។
ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣៨ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ ក្រោមអធិបតិភាព លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនិងមានការចូលរួមពី ឯ.ឧ មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ តំណាងឲ្យ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២ នេះ ។
បើតាមរបាយការណ៍ដែលរដ្ឋបាលរាជធានីភ្នំពេញ បង្ហាញជូនក្រុមប្រឹក្សារាជធានីភ្នំពេញ នាកិច្ចប្រជុំនេះ បានបង្ហាញថា៖ ក្នុងឆមាសទី១ ឆ្នាំ២០២២នេះ រដ្ឋបាលរាជធានីភ្នំពេញបានធ្វើសកម្មភាពយ៉ាងសកម្មលើការងារថែទាំផ្លូវថ្នល់ជាប្រចាំ៖ ក្នុងនោះបានធ្វើសកម្មភាពលុបសំបុកមាន់ AC ចំនួន ៥.៨៦៣ម៉ែត្រការ៉េនៅលើ (ផ្លូវជាតិលេខ១ .៤ .៥ .៦ .២១b) ។ លុបស្នាមប្រេះចំនួន២, ៣៦២ម៉ែត្រការ៉េ (ផ្លូវជាតិលេខ១ .៥ .៦ .១១០ .២១b) ។ លុបសំបុកមាន់ DBST ចំនួន១១៣៥ ម៉ែត្រការ៉េ (ផ្លូវជាតិលេខ១ .៤ .៦) ។លុបកៅស៊ូបាចកំទេចថ្មមួយជាន់ចំនួន១.០៤១ម៉ែត្រការ៉េ លាយល្បាយដីថ្មចំនួន៧១៣ម៉ែត្រការ៉េ (ផ្លូវជាតិលេខ១ .៤ .៥ .១១០) ។ សម្អាតលូបណ្តោយផ្លូវប្រវែង ២.០២០ម៉ែត្រ (ផ្លូវជាតិលេខ១ .៤ .៥ .៦ .២១b) ។ សម្អាត និងលាបបង្គោលគីឡូម៉ែត្រចំនួន ១៣បង្គោល (ផ្លូវជាតិលេខ១ .៤ .៦)។ សម្អាតរុក្ខជាតិបណ្ដោយផ្លូវប្រវែង៩.៣៥០ម៉ែត្រ (ផ្លូវជាតិលេខ១ .៥ .៦ .២១៦.១១០)។ ល្បាតផ្លូវប្រវែង១២៣គីឡូម៉ែត្រ (ផ្លូវជាតិលេខ៤ .៥ .២១b)។ ស្តារប្រឡាយ ប្រវែង៨.៤០០ ម៉ែត្រ(ផ្លូវជាតិលេខ៤)។ សម្អាតលូទទឹងផ្លូវចំនួន ១ កន្លែង(ផ្លូវជាតិលេខ៤) សម្អាតបង្គោលគីឡូម៉ែត្រចំនួន ៦បង្គោល(ផ្លូវជាតិលេខ៦) ស្តារលូបណ្ដោយផ្លូវប្រវែង ៤០០ម៉ែត្រ(ផ្លូវជាតិលេខ៥)។ ស្តារលូទទឹងផ្លូវចំនួន ១ កន្លែង(ផ្លូវជាតិលេខ១១០) សម្អាតស្ពានប្រវែង១៦ម៉ែត្រ(ផ្លូវជាតិលេខ១១០)។
ចំពោះការងារខាងលើនេះ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានមានប្រសាសន៍សម្តែងនូវការកោតសរសើរចំពោះមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ដែលបានអនុវត្តគ្រប់ជំនាញធ្វើអោយរាជធានីភ្នំពេញរក្សាបាននូវសោភណ្ឌភាពជាទីក្រុងស្អាតមានសោភណ្ឌភាព។
លោក ម៉ប់ សារិន បានមានប្រសាសន៍ លើកឡើងទៀតថា៖ ក្នុងរយៈពេល០៦ខែនេះ ពោលគឺក្រោយពេលស្ថានភាពជំងឺកូវីដ-១៩ បានធូរស្រាល ចលនាសង្គមនៅមូលដ្ឋាន មានសកម្មភាពឡើងវិញ គ្រោះថ្នាក់ ចរាចរក៏មានការកើនឡើង៧៨លើក តែទោះជាយ៉ាងនេះក៏សមត្ថកិច្ចរបស់ យើងនៅតែគ្រប់គ្រងបានល្អ។ លោកបន្តថា ថ្នាក់ដឹកនាំរាជធានី-ខណ្ឌ-សង្កាត់ ដោយរយៈពេល ០៦ខែកន្លងមកនេះ ក្រោមការដឹកនាំ ប្រកប ដោយកិត្តិបណ្ឌិតរបស់ សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា យើងបានឆ្លងកាត់វិញ្ញាសាលំបាកស្មុគស្មាញជាច្រើន តែយើងខិតខំពុះពារបានជាបន្តបន្ទាប់ ហើយទទួលបានលទ្ធផលគួរជាទីមោទនៈ ទាំងក្នុងវិស័យរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់នៅគ្រប់ព្រឹត្តិការណ៍ជាតិ អន្តរជាតិ ការកសាងសមិទ្ធផល ក៏ដូចជាការផ្តល់សេវាកម្ម ពិសេសមុន និងក្រោយការប្រកាសបើកដំណើរ ការសេដ្ឋកិច្ចសង្គមឡើងវិញដែលរួមចំណែកដល់កំណើនសេដ្ឋកិច្ច៕

...

ដោយ៖សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print