បង្កួយត្រង, កន្ត្រងឈ្មោះវិទ្យាសាស្ត្រ ៖ Physignathus​cocincinus CUVIER 1829​ អំបូរ ៖ Agamidae

ចែករំលែក៖

ភ្នំពេញ​៖​ បើ​យោង​តាម​ប្រភពព័ត៌មាន​ពី​ក្រសួង​បរិស្ថាន​ បានឱ្យដឹងនៅព្រឹក​ថ្ងៃអង្គារ​ទី​១២​ ខែកក្កដា​ ឆ្នាំ​២០២២នេះថា​៖ តាមការដកស្រង់ចេញពីជីវៈចម្រុះនៃប្រទេសកម្ពុជា​ សត្វ​កន្ត្រង ឬ បង្កួយត្រង ឈ្មោះសត្វមួយប្រភេទក្នុងពួកទន្សង, ត្រកួត ច្រើនរស់នៅ តាមតំបន់ទំនាប និងតំបន់ភ្នំ ដែលមានដងអូរ ប្រឡាយ ឬ ទឹកធ្លាក់ ក្នុងតំបន់ទវអាសុី , អាសុីខាងកើត , អាសុីអាគ្នេយ៍ ដែលមានដូចជាប្រទេស កម្ពុជា , ថៃ , វៀតណាម , លាវ , ចិន-ល- ។

ក្រសួង​បរិស្ថាន​ បានបន្ថែមថា​ សត្វប្រភេទនេះ ប្រែប្រួលពណ៌ទៅតាមតំបន់រស់នៅរបស់វា ដូចជា ពណ៌បៃតងស្រអាប់ តំបន់ខ្លះមានពណ៌បៃតងខ្ចី និងអាចមានពណ៌ស្វាយខ្លះៗដែរ និងមានផ្ទៃពោះពណ៌ទឹកក្រូច។ នៅផ្នែក កន្ទុយវាមានក្រឡាបង្កងសខ្មៅ ទំហំប្រវែងដងខ្លួនសរុប អាចមានទំហំរហូតដល់ ១ម និងមានទំងន់ជាមធ្យម ១ ទៅ ២ គីឡូ ពួកវាច្រើនរស់នៅជាក្រុម ដោយមាន បង្កួយញីច្រើនជាង ឈ្មោល។

សត្វកន្ត្រងច្រើនចេញរកស៊ីនៅពេលថ្ងៃ និងភាគច្រើនពួកវា ចំណាយពេលនៅលើដើមឈើច្រើនជាងគេ ហើយបើមានការយាយី ឬ រំខានណាមួយពួកវានិងលោតពីលើដើមឈើទៅក្នុងទឹកដើម្បីហែលរកទីដែលមានសុវត្តិភាព និងអាចមុជក្នុងទឹកបានរហូតដល់ ៩០នាទីឯនោះដើម្បីលាក់ខ្លួនពីសត្រូវ។ កន្ទុយរបស់វាមានតួរនាទី ជួយសម្រួលដល់ការហែលទឹក និងសម្រាប់ប្រើជាអាវុធក្នុងពេលវាយប្រហាណាមួយផងដែរ ហើយក៏សម្រាប់ទប់លំនឹងខ្លួនដូចពួកសត្វល្មូនដ៏ទៃទៀតដែរ។

សត្វកន្ត្រង គឺជាសត្វស៊ីសាច់ជាអាហារ (ស៊ីសត្វល្អិត) ប៉ុន្តែពេលខ្លះពួកវាក៏ស៊ីរុក្ខជាតិខ្លះៗដែរ ដូចជា សត្វល្អិត ត្រីតូចៗ ថនិកសត្វ ឬសត្វល្មូន។ សត្វកន្ត្រងជាសត្វ ពងកូនដូចបក្សីដែរ ដែល មាន ន័យ ថា សត្វកន្រ្តងញី នឹងពងជាស៊ុតហើយញាស់។ ក្រោយ ពី រដូវបន្តពូជ សត្វកន្ត្រងញី នឹង ជីក សំបុក នៅ ក្រោម ដី ហើយ ដាក់ ពង ពីចន្លោះ ៦ ទៅ ១៨ ពង ! រយៈពេលភ្ញាស់ជាធម្មតាមានរយៈពេលពី ៦០ ទៅ ៧៥ ថ្ងៃ ! កូនកន្ត្រងពេលញាស់ ពួកវាត្រូវរស់នៅ និងរកចំនីដោយខ្លួនឯង។ សត្វកន្ត្រង ពេញវ័យ នៅអាយុប្រហែល ៣ ទៅ ៥ ឆ្នាំ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print