ករណីឆ្លងកូវីដ-១៩ ត្រូវចូលពេទ្យសម្រាកព្យាបាលកើនឡើងទ្វេដង។ មន្ត្រីសុខាភិបាលអាមេរិក ជាថ្មីម្តងទៀត បានបញ្ជាក់ថា វ៉ាក់សំាងទើបជាកន្លឹះដ៏រឹងមាំដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩ ។
តាមសារព័ត៌មាន AFP បានផ្សាយថា នៅក្នុងសន្និសីទកាសែត កាលពីថ្ងៃទី១២ខែកក្កដា អគ្គនាយកមជ្ឈមណ្ឌលគ្រប់គ្រងនឹងបង្កាជំងឺឆ្លងអាមេរិក (CDC) លោក Rochelle Walensky បានឲ្យដឹងថាអាមេរិកមានករណីឆ្លងត្រូវចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ជាង៥ពាន់នាក់ក្នុងមួយថ្ងៃៗ។
ចំនួនអ្នកឆ្លងកូវីដ១៩ ត្រូវចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យកើនឡើងដោយសារតែមានវត្ថមាន វីរុសកូវីដ-១៩ បំប្លែងថ្មី BA.4 និង BA.5 ជាប្រភេទអូមីក្រុង។ វីរុសបំប្លែងថ្មីនេះត្រូវបានរកឃើញដំបូង នៅក្នុងទឹកដីអាមេរិក កាលពីខែមេសា ដោយគ្រប់គ្រងការឆ្លងចាប់ពី ១៦-៦០% ។
បើទោះបីវីរុសបំប្លែងថ្មី មិនបង្កគ្រោះថ្នាក់ខ្លាំង ប៉ុន្តែក្រុមអ្នកវិទ្យាសាស្ត្របញ្ជាក់ថានឹងមានករណីឆ្លងរាលដាលឆាប់រហ័ស ដោយអាចគេចអង្គបដិប្រាណការពារទៀតផង។
បច្ចុប្បន្នអាមេរិក មានករណីឆ្លងកូវីដ- ១៩ ចាប់ពី ១០០ពាន់នាក់ ដល់១៥០ពាន់នាក់ក្នុងមួយថ្ងៃ។ ចំនួននេះនៅមានតិចជាង ការពិត ដោយសារពលរដ្ឋមានទម្លាប់ធ្វើតេស្តរកកូវីដ -១៩ នៅតាមផ្ទះ ហើយមិនបានផ្តល់ព័ត៌មាន ដល់សមត្ថកិច្ចនោះឡើយ៕
រូបថត : AFP/TTXVN