ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​ ចំនួន​៩០​នាក់​ ក្នុងការបង្ក្រាប​បទល្មើស​គ្រឿងញៀន​ទូ​ទាំង​ប្រទេស​ចំនួន​៣០​ករណី​ នាថ្ងៃ​ទី​១៣​កក្កដា​នេះ!

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​អគ្គស្នងការនគរបាលជាតិ​ បានឱ្យដឹងនៅព្រលប់ថ្ងៃពុធទី១៣​ ខែកក្កដា​ ឆ្នាំ​២០២២នេះថា​៖​ ជនសង្ស័យ​ចំនួន​៩០​នាក់​(​ស្រី​២​នាក់​)​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ទ​បទល្មើស​គ្រឿងញៀន​ចំនួន​៣០​ករណី​ទូ​ទាំង​ប្រទេស​ នៅ​ថ្ងៃ​ទី​១៣​ ខែកក្កដា​នេះ​ ។​ សូម​និយាយ​ថា​ទេ​ចំពោះ​គ្រឿងញៀន​ !​

​របាយការណ៍ដដែល​ បន្តថា​ ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​ចំនួន​៩០​នាក់​ រួម​មាន​៖​ ជួញដូរ​ ១០​ករណី​ ឃាត់​ ២៥​នាក់​(​ស្រី​ ២​នាក់​)​ ,ដឹក​ជញ្ជូន​ រក្សា​ទុក​ ១១​ករណី​ ឃាត់​ ២១​នាក់​ និងប្រើប្រាស់​ ៩​ករណី​ ឃាត់​ ៤៤​នាក់​ ។​

​វត្ថុ​តាង​ដែល​ចាប់​យក​សរុប​ក្នុង​ថ្ងៃ​ទី​១៣​ ខែកក្កដា​ រួម​មាន​ ៖​មេ​តំ​ហ្វេ​តា​មីន​(Ice)​ ស្មេីនិង​​ ៧៨,៣៧​ក្រាម​ និង​៥​កញ្ចប់​តូច​ ។​

​លទ្ធផល​ខាងលើ​ ៨​អង្គភាព​បាន​ចូលរួម​បង្ក្រាប​ ៖​ 

​នគរបាល​ ៖​ ៨​អង្គភាព​ 

១​ /​ មន្ទីរ​៖​ ជួញដូរ​ ២​ករណី​ ឃាត់​ ២​នាក់​ ប្រើប្រាស់​ ៥​ករណី​ ឃាត់​ ២២​នាក់​ ចាប់​យក​Ice​ ០,៤២​ក្រា​។​ 

២​ /​ បន្ទាយ​មាន​ជ័យ​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១​នាក់​ ប្រើប្រាស់​ ០​ករណី​ ឃាត់​ ២​នាក់​។​ 

៣​ /​ បាត់ដំបង​៖​ រក្សា​ទុក​ ១​ករណី​ ឃាត់​ ២​នាក់​ ចាប់​យក​Ice​ ១,០០​ក្រាម​។​ 

៤​ /​ កំពង់ចាម​៖​ ជួញដូរ​ ៤​ករណី​ ឃាត់​ ១៧​នាក់​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ១​នាក់​ ស្រី​ ១​នាក់​ ចាប់​យក​Ice​ ៦៤,៤៤​ក្រាម​។​ 

៥​ /​ កណ្តាល​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ២​នាក់​ រក្សា​ទុក​ ៣​ករណី​ ឃាត់​ ៣​នាក់​ ចាប់​យក​Ice​ ១,៣២​ក្រាម​ និង​៣​កញ្ចប់​តូច​។​ 

៦​ /​ រាជធានី​ភ្នំពេញ​៖​ ជួញដូរ​ ២​ករណី​ ឃាត់​ ៣​នាក់​ រក្សា​ទុក​ ៤​ករណី​ ឃាត់​ ១២​នាក់​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ២​នាក់​ ស្រី​ ១​នាក់​ ចាប់​យក​Ice​ ១១,០៤​ក្រាម​។​ 

៧​ /​ សៀមរាប​៖​ រក្សា​ទុក​ ១​ករណី​ ឃាត់​ ១​នាក់​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ១៥​នាក់​ ចាប់​យក​Ice​ ០,១៥​ក្រាម​។​ 

៨​ /​ ត្បូងឃ្មុំ​៖​ រក្សា​ទុក​ ២​ករណី​ ឃាត់​ ៣​នាក់​ ចាប់​យក​Ice​ ២​កញ្ចប់​តូច​។​

​កងរាជអាវុធហត្ថ​ ៖​ ១​អង្គភាព​ 

១​ /​ សៀមរាប​៖​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ២​នាក់​ ៕ដោយ​៖អារុណ​រះ

...

រូបភាពឯកសារ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print